ជិះម៉ូតូលឿនមិនគោរពភ្លើងស្តុបជ្រុលបុករ៉ឺម៉ករងរបួសធ្ងន់និងស្រាលពីរនាក់

ចែករំលែក៖

ភ្នំពេញ.យុវជន២នាក់បានរងរបួសធ្ងន់និងស្រាលសន្លប់ស្ដូកស្ដឹងនិងថ្នល់បន្ទាប់ពីជិះម៉ូតូឌ្រីមសង់ក្នុងល្បឿនមិនគោរពភ្លើងស្តុបជ្រុលទៅបុករឺម៉កដឹកបន្លែកំពុងឆ្លងផ្លូវពេញទំហឹងបណ្ដាលឲរម៉កក្រឡាប់ផ្ងាជើងរួចត្រូវម្ចាស់ក្រឡាប់មកវិញបើកគេចបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៣០យប់រំលងអធ្រាតឈានចូលថ្ងៃទី១៣ខែកម្ភះឆ្នាំ២០១៩
ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុងកែងនិងផ្លូវ២០៥ក្នុងសង្កាត់ទួលស្វាយព្រៃ២ខណ្ឌចំការមន។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲដឹងថាមុនពេលកើតហេតុគេឃើញយុវជនពីរនាក់ជិះម៉ូតូឌ្រីមសង់០១៥ពណ័ខ្មៅពាក់ស្លាកលេខស្វាយរៀង.1B2458
ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនខណះមកដល់ចំនុចកើតហេតុខាងមិនព្រមឈប់ភ្លើងស្តុបចរាចរណ៍ទេបានជ្រុលទៅបុករឺម៉កដឹកបន្លែចំកន្ទុយចំហៀងខាងក្រោយបណ្ដាលរងរបួសធ្ងន់និងស្រាលចំណែករឺម៉កក្រឡាប់ផ្ងាជើងត្រូវម្ចាស់ក្រឡាប់មកវិញបើកគេចខ្លួនបាត់។
ក្រោយហេតុការណ៍ជនរងគ្រោះត្រូវបានរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗចំណែកម៉ូតូរងគ្រោះត្រូវសមត្ថកិច្វប៉ុស្តិទួលស្វាយព្រៃ២យកទៅរក្សារទុករងចាំសាច់ញ្ញាតិយកឯកសារមកនិងប្រគល់ជូនវិញ៕សុខា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print