ស្ត្រីម្នាក់លោតទឹកស្ពានជ្រោយចង្វាបានសម្រេចតែមិនស្លាប់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីស្រ្តីម្នាក់បានដើរមកលោតទឹកលើស្ពានជ្រោយចង្វាតែត្រូវបានអ្នកនេសាទជួយសង្គ្រោះទាន់ កាលពីវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៩ នៅគល់ស្ពានជ្រោយចង្វា ខាងកើត ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
​ ស្រ្តីមានវិបត្តិរូបនោះត្រូវបាននាងប្រាប់ឲ្យដឹងថា ឈ្មោះស្រី អូន អាយុ៣០ឆ្នាំ ធ្វើការជាកម្មករ សំណង់ មានលំនៅស្នាក់នៅជាមួយបងប្អូនជីដូនមួយតែមិនដឹងថា នៅកន្លែងណា ។
ប្រភពព័ត៍មានពីអ្នកស្ទូចត្រីនៅខាងក្រោមស្ពានបានឲ្យដឹងថាមុនពេលកើតហេតុខណៈកំពុងស្ទូចស្រាប់តែឃើញមានស្ត្រីម្នាក់បានលោតពីលើចុះមកក្រោមភ្លាមនោះដោយសារតែមានទូកនេសាទនៅក្បែរស្រាប់ក៏បានជួយស្រង់ឡើងលើគោកវិញរួចផុតពីសេចក្តីស្លាប់។
បើតាមស្ត្រីរងគ្រោះបានបញ្ចាក់យ៉ាងខ្លីថា គាត់មិនចង់រស់ទើបមកលោទទឹកបែបនេះ ចំណែកក្រុមគ្រួសារនិងផ្ទះសំបែងក៏គាត់មិនអាចបញ្ជាក់ប្រាប់ ដោយមើលសភាពដូចមនុស្សសតិមិនគ្រប់។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានដឹកយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វាដើម្បីសាកសួរបន្ត៕
សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print