លោក ឃួង ស្រេង បញ្ជាឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់បញ្ហាបរិស្ថាន ក្នុងតំបន់វិមានឈ្នះឈ្នះ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្ដទុកដាក់ បញ្ហាបរិស្ថាន និងអនាម័យគឺជារឿងចាំបាច់ដែលត្រូវដោះស្រាយជាបន្ទាន់នៅជុំវិញទីតាំងបរិវេណវិមានឈ្នះ ឈ្នះ ព្រោះភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅតែអញ្ជើញមកទស្សនាជាហូរហែរមិនដាច់ ។ ដោយសារតំបន់នេះក្លាយ ជាតំបន់ទេសចរដ៏សំខាន់ សម្រាប់ភ្ញៀវជាតិ អន្ដរជាតិចូលមកទស្សនា ។ លោក ឃួង ស្រេង បានដាក់បញ្ជា ទៅអាជ្ញាធរបែបនេះ ខណៈលោក កោះប្រជុំ ជាបន្ទាន់ ជាមួយ អាជ្ញាធរពាក់ព័ន្ធ កាលពីរសៀលថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ រហូតមកដល់ពេលនេះ វិមានឈ្នះឈ្នះ ត្រូវបានដាក់អោយប្រជាពលរដ្ឋ ចូលមកទស្សនាកំសាន្តមានរយៈពេលជាងមួយខែមកហើយ ភ្ញៀវជាតិនិងអន្តរជាតិនៅតែអញ្ជើញមកទស្សនាវិមានប្រវត្តិសាស្ត្រនេះហូរហែរមិនដាច់ ហេតុដូច្នេះត្រូវតែរក្សាអោយបាននូវបញ្ហាបរិស្ថាន និងអនាម័យ ពោលគឺមិនអោយមានសំរាមរឺស្បោងផ្លាស្ទិកហោះហើរនៅពេលមានខ្យល់បក់ ។ ជាមួយគ្នានេះដែរ អាជ្ញាធរមូលដ្ឋាន ក៏ត្រូវយកចិត្តទុក ដាក់ការពារសន្តិសុខនិងសណ្តាប់ធ្នាប់ សាធារណៈ ឲ្យបានល្អផងដែរ ។

សូមបញ្ជាក់ថា ៖ វិមានឈ្នះ ឈ្នះចាប់ផ្តើមសាងសង់ កាលពីខែកុម្ភៈឆ្នាំ២០១៦និងដាក់សម្ភោធអោយប្រើប្រាស់នៅកំឡុងចុងខែធ្នូឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន មានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីជានិមិត្តរូបនៃសុខសន្តិភាពដែលកម្ពុជាទទួលបានក្រោយ ពីបញ្ចប់ សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សកន្លង មក ជាងនេះទៅទៀតវិមានឈ្នះឈ្នះនិងក្លាយជាកេមរតកសំរាប់កូនចៅជំនាន់ក្រោយ បានសិក្សាស្វែងយល់ផងដែរ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print