នារីម្នាក់លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា ត្រូវបានអ្នកនេសាទចេញទូកទៅជួយស្រង់មកលើគោកវិញ

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់អាយុ៣០ឆ្នាំ បានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា ត្រូវបានអ្នកនេសាទចេញទូកទៅជួយដើម្បីស្រង់មកលើគោកវិញ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៤រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅលើស្ពាន​ជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថានារីរូបនេះ​មានឈ្មោះហៀងហៅ ស្រី​អូន ​ជា​កម្មករ​សំណង់ ​ស្នាក់នៅពិតប្រាកដ​ទេ ។ ទាក់ទង​នឹង​មូលហេតុ​នេះ​នាង​មិន​បាន​ប្រាប់​ឲ្យ​ដឹង​អ្វី​ច្រើន​នោះ​ទេ នាង​ថា គ្រាន់តែ​ធុញថប់​ក្នុង​ជីវិត​ក៏​ដាច់​ចិត្ត​ធ្វើ​ដំណើរ​មក​លោត​ចិត្ត​សម្លាប់​ខ្លួន​តែ​ម្តង ។ ហើយ​នៅ​ពេល​ដែល​លោតទឹក គឺ​ត្រូវ​បាន​អ្នក​ស្ទូចត្រី​ឃើញ​ក៏​បាន​ហៅ​ទូក​នេសាទ​ឲ្យ​ទៅ​ជួយ​ស្រង់​យក​មក​ដាក់​លើគោក​វិញ គល់​ស្ពាន​ជ្រោយចង្វារ​ខាងកើត​។

បច្ចុប្បននារីរូបនេះ​ត្រូវបានសមត្ថកិច្ចសាកសួរនៅនគរបាលប៉ុស្តិ៍មូលដ្ឋាន សង្កាត់ជ្រោយចង្វា និងស្វែងរកសាច់ញាតិមកទទួលទៅត្រលប់ទៅវិញ។

គួរបញ្ជាក់ផងដែរថា កាលពី​ម្សិលមិញ​ក៏មាននារីម្នាក់​មក​លោតទឹក​សម្លាប់​ខ្លួន​នៅ​លើ​ស្ពាន​ជ្រោយចង្វា​នេះដែរ តែ​ត្រូវ​បាន​អ្នក​រៀបចំ​សណ្តាប់ធ្នាប់​ស្ពាន​ជ្រោយចង្វារ​ឃើញ​ជួយ​ទាន់ ហើយ​ថ្ងៃនេះក៏មិនខុសគ្នាដែរ តែត្រូវ​បាន​ប្រជា​នេសាទ​ជនជាតិ​ឥស្លា​មចេញ​ជួយ​សង្គ្រោះ​ទាន់ពេល៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print