កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​បន្ត​ឃាត់ខ្លួន​ និង​បង្ហាញមុខ​ជនសង្ស័យ​៨​នាក់​ក្នុង​ករណី​វាយ​ប្លន់​យក​ម៉ូតូ​

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​រសៀល​ថ្ងៃ​ទី​៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ បាន​បង្ហាញមុខ​ជនសង្ស័យ​ប្រុស​ ស្រី​ មុខសញ្ញា​ក្នុង​ករណី​វាយ​ប្លន់​យក​ម៉ូតូ​ សរុប​០៨​នាក់​ ដែល​បង្ក្រាប​បានជា​បន្តបន្ទាប់​គ្នា ​។​

image1

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​៦​ ខែ​ឆ្នូ​ ឆ្នាំ​២០១៥​ នៅ​ម្តុំ​ហាង​កាហ្វេ​មួយ​កន្លែង​ នៅ​តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ព្រៃ​ទីទុយ​ សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ស​ សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ជឹ​ម​ ស៊ី​ថា​ អធិការ​ខណ្ឌដង្កោ​ បាន​ធ្វើការ​ឃាត់ខ្លួន​ ជនសង្ស័យ​ ប្រុស​ ស្រី​ ៣​នាក់​ ដែល​ជា​មុខសញ្ញា​វាយ​ប្លន់​យក​ម៉ូតូ​ ។​

​ជនសង្ស័យ​ទាំង​៣​នាក់​ ទី​១​ ឈ្មោះ​ ធឿ​ន​ រ៉ា​វី​ ហៅ​ រ៉ា​ ហៅ​ រិ​ទ្ធ​ ហៅ​ ធូ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​សាមគ្គី​២​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ​សែន​ជ័យ​ ទី​២​ ឈ្មោះ​ នី​ និ​ត​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ ម្តុំ​ក្តាន់​ពីរ​ សង្កាត់​មិត្តភាព​ ខណ្ឌ​៧​មក​រា​ និង​ទី​៣​ ឈ្មោះ​ សួង​ សុខ​នាង​ ហៅ​ ទូច​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ផ្ទះ​ជួល​ ភូមិ​ព្រៃ​ព្រីង​ សង្កា​ង់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​ ដកហូត​វត្ថុ​តាង​ម៉ូតូ​ ១​គ្រឿង​ ម៉ាក​ ស្មាស់​ រី​វ៉ូ​ ព​ណ៍​ខៀវ​ ពាក់​ស្លាក​លេខ​ កណ្តាល​ 1D-1767​ និង​សម្ភារៈ​សម្រាប់​ធ្វើ​សកម្មភាព​ម៉ា​ឡេ​ត​ ១​ដើម​។​

​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ តែងតែ​ប្រើ​ល្បិច​ដោយ​អោយ​ស្ត្រី​ឈ្មោះ​ សួង​ សុខ​នាង​ ជួល​ម៉ូតូឌុប​ជិះ​ លុះ​មក​ដល់​កន្លែង​ស្ងាត់​ នាង​បានអោយ​ឈប់​ម៉ូតូ​រួច​ក៏​មាន​បក្ខពួក​វាយ​ពីក្រោយ​ខ្នង​អ្នក​ម៉ូតូឌុប​នោះ​ ដោយ​ប្រើ​ម៉ា​ឡេ​ត​ ប្លន់​យក​ម៉ូតូ​បាន​សម្រេច​ជា​ច្រើន​ដង​ ។​ ជនសង្ស័យ​ទាំ​ ៣​នាក់​ គឺជា​មុខសញ្ញា​វាយ​ប្លន់​យ៉ាង​សកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ជា​មុខសញ្ញា​វាយ​ប្លន់​យក​ម៉ូតូ​ពី​ប្រជាពលរដ្ឋ​បាន​សម្រេច​ចំនួន​ ២​លើក​ កាលពី​ថ្ងៃ​ទី​២១​ និង​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ម្តុំ​ផ្លូវ​៣០​ម៉ែត្រ​ សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​ផង​ដែរ​។​

​សមត្ថកិច្ច​ប្រាប់​បន្ត​ទៀត​ថា​ ក្រោយ​ពី​សួរនាំ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បក្ខពួក​ ជនសង្ស័យ​បាន​៤​នាក់​បន្ថែម​ទៀត​ ឈ្មោះ​ រឿង​ សុវណ្ណ​ ភេទ​ប្រុស​ ហៅ​ ភ្លើង​ ហៅ​ វុ​ធ​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ ភូមិ​ចំរើន​ផល​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ ឃាត់ខ្លួន​នា​វេលា​ម៉ោង​ ១៥​ និង​២០​នាទី​ រសៀល​ថ្ងៃខែ​ដដែល​ នៅ​ចំណុច​ហាង​កាហ្វេ​បា​កា​ សង្កាត់​ទឹកល្អក់​ទី​២​ ខណ្ឌទួលគោក​ ទី​២​ឈ្មោះ​ ស្រ៊ុ​ន​ តឹក​ឡាយ​ ហៅ​ គឹ​ម​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​ មានស្រុក​កំណើត​នៅ​ភូមិ​ចារ​ ឃុំ​ចារ​ ស្រុក​ព្រៃកប្បាស​ ខេត្តតាកែវ​ ឃាត់ខ្លួន​ នា​វេលា​ម៉ោង​ ២២​និង​០០​នាទី​ យប់​ថ្ងៃខែ​ដដែល​ នៅ​ចំណុច​ហាង​សាំង​ អេ​ច​អិ​ល​ ផ្លូវជាតិ​លេខ​៤​ ភូមិ​ព្រៃ​ស្វាយ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​ ទី​៣​ឈ្មោះ​ គី​ង​ គឹ​ម​ស៊ន​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ ក្បែរ​រោងចក្រ​ តេ​ង​ ឡាយ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​ ឃាត់ខ្លួន​ នា​វេលា​ម៉ោង​ ២៣​ និង​២០​នាទី​ យប់​ថ្ងៃខែ​ដដែល​ នៅ​ចំណុច​មុខ​ក្លឹ​ប​ ហ្វ​រ​ជូន​ ផ្លូវជាតិ​លេខ​៤​ ភូមិ​ព្រៃ​ស្វាយ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​។​ ដកហូត​ម៉ូតូ​ ២​គ្រឿង​ ១​គ្រឿង​ ម៉ាក​ សេ​១២៥​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ តាកែវ​ 1E-3921​ និង​ ១​គ្រឿង​ ទៀត​ ម៉ាក​ ស្មាស់​ ព​ណ៍​ក្រហម​លាយ​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1Z-7344​ ​ព្រមទាំង​ស្លាក​លេខ​១​សន្លឹក​ ភ្នំពេញ​ 1CM-9553​ និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។​ នៅ​ក្នុង​ករណី​នេះ​ សមត្ថកិច្ច​បន្ត​ឃាត់​បាន​ស្ត្រី​ ៣​នាក់​ទៀត​ ទី​១​ ឈ្មោះ​ វណ្ណ​ ដា​រ៉េ​ត​ អាយុ​២៩​ឆ្នាំ​ ឃាត់ខ្លួន​នា​វេលា​ម៉ោង​១០​និង​៣០​នាទី​ ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ នៅ​ចំណុច​ភូមិ​ស្រះ​ពោធិ៍​ ឃុំ​ភ្នំ​បាទ​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ និង​ទី​២​ឈ្មោះ​ មឿ​ន​ គ​ន្ធា​ ហៅ​ ចិន្តា​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនេះ​បាន​ធ្វើ​ឡើង​ នា​វេលា​ម៉ោង​១២​និង​៣០​នាទី​ ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៦​អា​ ស្ថិត​ក្នុងភូមិ​វត្ត​ថ្មី​ ឃុំ​ព្រែក​ដំបង​ ស្រុក​ មុខកំពូល​ ខេត្តកណ្តាល​។​

​សមត្ថកិច្ច​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​សាកសួរ​តាម​ជំនាញ​ជនសង្ស័យ​ បាន​ឆ្លើយ​សារភាព​ថា​ ពួក​គេ​ធ្លាប់​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចំនួន​៨​លើក​រួច​មក​ហើយ​ ក្នុង​នោះ​ខណ្ឌ​ព្រែក​ព្នៅ​៣​លើក​ ខណ្ឌ​ពោធិ​សែន​ជ័យ​២​លើក​ ខណ្ឌដង្កោ​២​លើក​ និង​ខណ្ឌ​ជ្រោយចង្វារ​១​លើក​ ។​

​ប​ច្ចប្ប​ន្ន​ជនសង្ស័យ​ទាំង​៨​នាក់​នេះ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ កំពុង​កសាង​សា​ណុំ​រឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕​

image2

...

ដោយ៖ ភា​រ៉ា​ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print