ខេត្ដព្រះសីហនុ៖ ជនជាតិចិន ម្នាក់ឈ្មោះ ចិន ជីលុង អាយុ៣៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ៣០៧១៤១០៩៤៩ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៧៦៣ ផ្លូវព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានជនរងគ្រោះជាជនជាតិខ្មែរម្នាក់ដាក់ពាក្យបណ្ដឹងទៅលោកស្រីព្រះរាជ អាជ្ញារអមសាលាដំបូងខេត្ដព្រះសីហនុ ទាមទាសំណង់ចំនូន២៥០០០០ដុល្លារ ។
លោក ង៉ែត សារិន អាយុ៥៣ឆ្នាំ រស់នៅភូមិលេខ៤ ឃុំទំនប់រលក ស្រុក ស្ទឹងហាវ ខេត្ដព្រះសីហនុ ដែលជាដើម បណ្ដឹងបានរៀបរាប់ថា ផ្ទះរបស់គាត់ មួយខ្នងសាងសង់ពីថ្មប្រក់ស៊ីប្រ៊ូ ដែល ទើបសាងសង់ថ្មី ក្នុងដីឡូមួយកន្លែង ស្ថិតនៅក្នុងភូមិលេខ១សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ថ្មីៗនេះ ។ ខណៈដែលរូបគាត់ មិននៅផ្ទះត្រូវបានជនជាតិចិន ឈ្មោះ ចិន ជីលុង នាំក្រុមកម្មរសំណង់មួយ ក្រុម៥ទៅ៦នាក់ទៅវាយសោរបងចូល ទៅរុះរើនិងវាយកម្ទេចផ្ទះខ្ទេចខ្ទីអស់គ្មានសល់ ។ ចំណែកទ្រព្យសម្បត្ដិសម្ភារ ដែលមាននៅក្នុងផ្ទះរងការខូចខាតទាំង ស្រុង ដោយសារជនជាតិចិននោះបាន ចោទថា ផ្ទះរបស់គាត់សាងសង់លើដី មានកម្មសិទ្ធិក្រុមហ៊ុនរបស់ពួកគេ ។
លោក ង៉ែត សារិន បានបន្ដទៀតថា ទីតាំងសាងសង់ផ្ទះខាងលើនេះជាដី របស់គាត់បានទិញពីប្រជាពលរដ្ឋជា ច្រើនគ្រូសាររស់នៅក្បែរៗនោះរយៈជាង១០ឆ្នាំមកហើយ និងថែមទាំងមានការ ទទូលស្គាល់លើឯកសារទិញលក់ពីសំណាក់អាជ្ញាធរមូលដ្ឋានតាមផ្លូវច្បាប់ និងបាន កាន់កាប់តាំងពីពេលនោះរហូតមក បច្ចុប្បន្នមិនដែលមានបុគ្គលណាម្នាក់ ចេញមកតវ៉ានោះ ។ លុះក្រោយមក នៅក្នុងអំឡុងពេលថ្មីៗរូបគាត់ចាប់ផ្ដើមធ្វើរបងថ្មហ៊ុមពទ្ធ័ជុំវិញដីនិងសាងសង់ផ្ទះ ក៍ស្រាប់តែលេចមុខជនជាតិចិនខាងលើ មកតវ៉ាព្រមទាំងបានប្ដឹងផ្ដល់ក្រុមជាងសំណង់របស់គាត់ចំនូន៣នាក់ទៅសាលា ដំបូងខេត្ដព្រះសីហនុចាប់ក្រុមជាងទាំង នោះដាក់គុកទៀតផង ។
បន្ទាប់មកទៀតមិនបានប៉ុន្មានថ្ងៃផងជនជាតិចិនរូបនេះបានដឹកនាំកម្មករ សំណង់មករុះរើវាយកម្ទេចផ្ទះគាត់ ដោយមិនមានការចូលរូមពីអាជ្ញាធរ មូលដ្ឋានមិនមានដីកាសម្រេចពីតុលា ការគឺពួកគេរុះរើឆៅៗរំលោភបំពានធ្វើឱ្យរូបគាត់ជាម្ចាស់ផ្ទះរងនូវភាពអយុត្ដិ ធម៌ ។ នេះជាការរំលោភទាំងស្រុងផ្ទុយពី ផ្លូវច្បាប់ពីព្រោះសំណុំរឿងប្ដឹងផ្ដល់កំពុង ស្ថិតនៅក្នុងដៃតុលាការ ហើយតុលាការ នៅមិនទាន់ស្រាវជ្រាវស៊ើបអង្កេតដើម្បីបើកសវនាការកំណត់ចាញ់ឈ្នះឬចេញដីកាសម្រេចឱ្យរុះរើផង បែរជានាំគ្នាទៅ រុះរើផ្ទះរបស់គាត់ទាំងកំរោលទៅវិញ ។ ដូច នេះរូបគាត់ត្រូវតែប្ដឹងទាមទារសំណង ទៅតាមផ្លូវច្បាប់មិនឱ្យរួចខ្លូននោះ ឡើយ ។
ភាគីជនជាតិចិន ឈ្មោះ ចិន ជីលុង ក៏បានបញ្ជាក់ថាខ្លូនពិតជាបានរុះរើផ្ទះ ខាងលើនេះមែន ដោយសារតែផ្ទះមួយ នេះបានសាងសង់នៅលើដីមានប័ណ្ណកម្មសិទ្ធិស្របច្បាប់(គឺប្លង់រឹង) ក្រុមហ៊ុន របស់ខ្លូន ដូចនេះពួកគេត្រូវតែរុះរើ ចោលឱ្យអស់ ៕
ដោយ៖ ឆ្លាមសមុទ្រ