ខេត្តកំពង់ធំ ៖ ជនសង្ស័យឡប់សតិម្នាក់ប្រើអំពើហិង្សាដោយចេតនាទៅលើបុរសចំណាស់ម្នាក់បណ្ដាលអោយឈឺពេញខ្លួន ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង០៥និង៣០នាទីថ្ងៃអង្គារ០៨កើត ខែ មាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅភូមិព្រះនង្គ័ល ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យសតិមិនសូវគ្រប់(មិនស្គាល់ឈ្មោះខ្លួនឯង និងអាស្ស័យដ្ឋានខ្លួឯង)មានភិនភាគសម្បុល ខ្មៅស្រអែម សក់វែង ពាក់អាវខ្មៅដៃវែង ខោខោយប៊យរហែកជង្គុង មាឌល្អិត បានប្រព្រឹត្តអំពើហិង្សាទៅលើ ជនរងគ្រោះឈ្មោះ តាំង ម៉េងហ៊ាង ភេទ ប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម រងរបួសត្រចៀកខាងឆ្វេង ប៉ោងក្រោមភ្នែកខាងឆ្វេង ជាំឆ្អឹងជំនីខាងឆ្វេង និងជាំក្បាលជង្គុងខាងឆ្វេង។
ក្រោយធ្វើសកម្មភាពសមត្ថកិច្ចបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសួរនាំនិងចាត់ការតាមនិតិវិធី៕ប៊ុនរិទ្ធី