បុរសចំណាស់ម្នាក់ ត្រូវមនុស្សឡប់សតិប្រើអំពើហិង្សាវាយឡើងទ្រោម

ចែករំលែក៖

ខេត្តកំពង់ធំ ៖  ជនសង្ស័យឡប់សតិម្នាក់ប្រើអំពើហិង្សាដោយចេតនាទៅលើបុរសចំណាស់ម្នាក់បណ្ដាលអោយ​ឈឺពេញខ្លួន ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង០៥និង៣០នាទីថ្ងៃអង្គារ០៨កើត ខែ មាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅភូមិព្រះនង្គ័ល ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។

   សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យសតិមិនសូវគ្រប់(មិនស្គាល់ឈ្មោះខ្លួនឯង និងអាស្ស័យដ្ឋានខ្លួឯង)មាន​ភិនភាគសម្បុល ខ្មៅស្រអែម សក់វែង ពាក់អាវខ្មៅដៃវែង ខោខោយប៊យរហែកជង្គុង មាឌល្អិត បានប្រព្រឹត្តអំពើហិង្សាទៅលើ  ជនរងគ្រោះឈ្មោះ តាំង ម៉េងហ៊ាង ភេទ ប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម រងរបួសត្រចៀកខាងឆ្វេង ប៉ោងក្រោមភ្នែកខាងឆ្វេង ជាំឆ្អឹងជំនីខាងឆ្វេង និងជាំក្បាលជង្គុងខាងឆ្វេង។

ក្រោយធ្វើសកម្មភាពសមត្ថកិច្ចបានឃាត់ខ្លួន  និងកសាងសំណុំរឿងបញ្ជូនទៅសួរនាំនិងចាត់ការតាមនិតិវិធី៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print