ម៉ូតូ២គ្រឿងបេីកបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួន រងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ គូស្នេហ៍មួយគូរបានជិះម៉ូូតូមួយគ្រឿងក្នុងល្បឿនលឿនដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏ជ្រុលបុកម៉ូតូមួយគ្រឿងទៀតជិះដោយប្តីប្រពន្ធ២នាក់បណ្តាលអោយរងរបួសធ្ងន់ស្រាល៤នាក់។
​ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១២ខែកុម្ភះ​ ឆ្នាំ២០១៩​ នៅចំណុចផ្លូវលេខ៣១០កែងផ្លូវលេខ១១៣ស្ថិតក្នុងសង្កាត់បឹកកេងកងទី៣​ ខណ្ឌចំកាមន។
​   តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកស្កុបពី​ព័ត៌ស​ ពាក់ស្លាកលេខភ្នំពេញ1FQ 9917 ដឹកប្រពន្ធធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣១០​ក្នុងទិសដៅពីកេីតទៅលិចខណះមកដល់ចំណុចកេីតស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកឃ្លីក​ ពណ៍ខ្មៅ​ និងមាននារីម្នាក់រួមដំណេីរជាមួយធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១១៣​ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនដោយមិនបានបន្ថយល្បឿនក៏ជ្រុលបុកចំពីចំហៀងម៉ូតូស្កូបពីពេញទំហឹងបណ្តាលអោយភាគីខាងម៉ូតូស្កូបពីរងរបួសធ្ងន់ម្នាក់ជានារីដែលអង្គុយខាងក្រោយចំណែកភាគីខាងម៉ូតូបង្ករងរបួសស្រាល។
​  ក្រោយពេលកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌចំកាមនរងចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print