ខេត្តព្រះសីហនុ ៖ ជនជាតិចិនដែលមកបម្រើការងារផ្នែកកម្មករសំណង់ម្នាក់បានធ្លាក់ពីកាំជណ្តើរបណ្តាលឲ្យបាក់កស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៤និង៥០នាទី ល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចក្រុម៤៧ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខណៈការស្លាប់នេះត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា គ្រោះថ្នាក់ការងារ មិនពាក់ខ្សែរក្រវ៉ាត់ការពារ នៅពេលកើតខ្កយល់ងងឹតមុខធ្លាក់មកក្រោមបាក់ករស្លាប់តែម្តង។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា កាលពីវេលាម៉ោង៤និង៥០នាទី មានករណីជនជាតិចិនម្នាក់ស្លាប់ ត្រង់ចំនុចចំណុចក្រុម៤៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ ជនរងគ្រោះ (សាកសព) មានឈ្មោះHOU SHENGXING ភេទប្រុស ជនជាតិចិន កម្មករសំណង់ នៅការដ្ឋានជិតអិលវី (L.V) ថ្ងៃខែឆ្នាំកំណើត ២០.០៩. ១៩៧៨ កាន់លិខិតឆ្លងដែនលេខ G៤៤៣០១៤៩៣ មានសុពលភាពដល់ថ្ងៃទី២០.០៨.២០២០ ទិដ្ឋាការ លេខ EI០១០៨៤៧៨៥ មានសុពលភាពដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
ក្រោយកើតហេតុ ត្រូវបាននគរបាលបច្ចេកទេសវិទ្យាសាស្រ្ត ត្រួតពិនិត្យឃើញថា សាកសពរងគ្រោះដោយការងារធ្លាក់ចុះពីទីខ្ពស់ បណ្តាលអោយបាក់ឆ្អឹងក បណ្តាលឲ្យស្លាប់ ។ សពរក្សាទុកនៅមន្ទីរបង្អែកខេត្ត រង់ចាំការសម្រេចចាត់ចែងពីក្រុមគ្រួសារនិងស្ថានទូតសាម៉ី។
គេសង្កេតឃើញថា កម្មករសំណង់មិនក្រោម៥នាក់ទេ ដែលស្លាប់ និង បានរងរបួសជាច្រើននាក់ទៀតដោយសារគ្រោះថ្នាក់ការងារនេះ ប៉ុន្តែគេពុំដែលបានឃើញសមត្ថកិច្ចជំនាញពាក់ព័ន្ឋ ចុះធ្វើការអប់រំដល់ម្ចាស់ការដ្ឋាន ឬ អ្នកម៉ៅការសំណង់ម្តងណាទេ ភាគច្រើនគេសង្កេតឃើញតែមន្ត្រីពាក់ព័ន្ឋមួយចំនួន ចុះពិនិត្យទៅលើតែលក្ខណៈបច្ចេកទេស និង ច្បាប់សំណង់តែប៉ុណ្ណោះ ហេតុដូចនេះគួរតែស្ថានប័ណ្ណដែលមានការពាក់ព័ន្ឋ គិតគូរលើបញ្ហានេះផង ។ បើពុំដូចនោះទេ ករណីនេះនឹងបន្តកើតមានជាបន្តបន្ទាប់ទៀតជាក់ជាពុំខាន ៕ ឆ្លាម សមុទ្រ
...