​ជនជាតិ​ចិន​ម្នាក់​រង​នឹង​បណ្ដឹង​ ជំពាក់​ប្រាក់​២៥០០០០​ដុល្លារ

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ៖​ ជនជាតិ​ចិន​ ម្នាក់​ឈ្មោះ​ ចិន​ ជី​លុង​ អាយុ​៣៧​ឆ្នាំ​ កាន់​លិខិតឆ្លងដែន​លេខ​៣០៧១៤១០៩៤៩​ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៧៦៣​ ផ្លូវ​ព្រៃ​ព្រីង​ខាងជើង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ជន​រង​គ្រោះជា​ជនជាតិ​ខ្មែរ​ម្នាក់​ដាក់​ពាក្យបណ្ដឹង​ទៅ​លោកស្រី​ព្រះរាជ​ អាជ្ញារ​អម​សាលាដំបូង​ខេត្ដ​ព្រះ​សីហ​នុ​ ទាមទា​សំណង់​ចំនូ​ន​២៥០០០០​ដុល្លារ​ ។​

20151205_113843_resized

​លោក​ ង៉ែត​ សា​រិ​ន​ អាយុ​៥៣​ឆ្នាំ​ រស់នៅ​ភូមិ​លេខ​៤​ ឃុំ​ទំនប់​រលក​ ស្រុក​ ស្ទឹង​ហាវ​ ខេត្ដ​ព្រះ​សីហ​នុ​ ដែល​ជាដើម​ បណ្ដឹង​បាន​រៀបរាប់​ថា​ ផ្ទះ​របស់​គាត់​ មួយ​ខ្នង​សាងសង់​ពី​ថ្ម​ប្រក់​ស៊ី​ប្រ៊ូ​ ដែល​ ទើប​សាងសង់​ថ្មី​ ក្នុង​ដី​ឡូ​មួយ​កន្លែង​ ស្ថិត​នៅ​ក្នុងភូមិ​លេខ​១​សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​ កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ថ្មីៗ​នេះ​ ។​ ខណៈ​ដែល​រូប​គាត់​ មិន​នៅផ្ទះ​ត្រូវ​បាន​ជនជាតិ​ចិន​ ឈ្មោះ​ ចិន​ ជី​លុង​ នាំ​ក្រុម​កម្មរ​សំណង់​មួយ​ ក្រុម​៥​ទៅ​៦​នាក់​ទៅ​វាយ​សោ​របង​ចូល​ ទៅ​រុះរើ​និង​វាយ​កម្ទេច​ផ្ទះ​ខ្ទេចខ្ទី​អស់​គ្មាន​សល់​ ។​ ចំណែក​ទ្រព្យសម្បត្ដិ​សម្ភារ​ ដែល​មាននៅ​ក្នុងផ្ទះ​រង​ការ​ខូចខាត​ទាំង​ ស្រុង​ ដោយសារ​ជនជាតិ​ចិន​នោះ​បាន​ ចោទ​ថា​ ផ្ទះ​របស់​គាត់​សាងសង់​លើ​ដី​ មានកម្ម​សិទ្ធិ​ក្រុមហ៊ុន​របស់​ពួក​គេ​ ។​

​លោក​ ង៉ែត​ សា​រិ​ន​ បាន​បន្ដ​ទៀត​ថា​ ទីតាំង​សាងសង់​ផ្ទះ​ខាងលើ​នេះ​ជា​ដី​ របស់​គាត់​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ជា​ ច្រើន​គ្រូ​សារ​រស់នៅ​ក្បែរៗ​នោះ​រយៈ​ជាង​១០​ឆ្នាំ​មក​ហើយ​ និង​ថែម​ទាំង​មានការ​ ទ​ទូល​ស្គាល់​លើ​ឯកសារ​ទិញ​លក់​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​តាម​ផ្លូវច្បាប់​ និង​បាន​ កាន់កាប់​តាំងពី​ពេល​នោះ​រហូត​មក​ បច្ចុប្បន្ន​មិន​ដែល​មាន​បុគ្គល​ណា​ម្នាក់​ ចេញ​មក​តវ៉ា​នោះ​ ។​ លុះ​ក្រោយមក​ នៅ​ក្នុងអំឡុងពេល​ថ្មីៗ​រូប​គាត់​ចាប់ផ្ដើម​ធ្វើ​របង​ថ្ម​ហ៊ុម​ព​ទ្ធ័​ជុំវិញ​ដី​និង​សាងសង់​ផ្ទះ​ ក៍​ស្រាប់តែ​លេចមុខ​ជនជាតិ​ចិន​ខាងលើ​ មក​តវ៉ា​ព្រមទាំង​បាន​ប្ដឹងផ្ដល់​ក្រុម​ជាងសំណង់​របស់​គាត់​ចំនូ​ន​៣​នាក់​ទៅ​សាលា​ ដំបូង​ខេត្ដ​ព្រះ​សីហ​នុ​ចាប់​ក្រុម​ជាង​ទាំង​ នោះ​ដាក់គុក​ទៀត​ផង​ ។​

​បន្ទាប់​មក​ទៀត​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ជនជាតិ​ចិន​រូប​នេះ​បាន​ដឹកនាំ​កម្មករ​ សំណង់​មក​រុះរើ​វាយ​កម្ទេច​ផ្ទះ​គាត់​ ដោយ​មិន​មានការ​ចូល​រូ​ម​ពី​អាជ្ញាធរ​ មូលដ្ឋាន​មិន​មាន​ដីកា​សម្រេច​ពី​តុលា​ ការ​គឺ​ពួក​គេ​រុះរើ​ឆៅៗ​រំលោភ​បំពាន​ធ្វើ​ឱ្យ​រូប​គាត់​ជា​ម្ចាស់ផ្ទះ​រង​នូវ​ភាព​អ​យុ​ត្ដិ​ ធម៌​ ។​ នេះ​ជា​ការ​រំលោភ​ទាំងស្រុង​ផ្ទុយ​ពី​ ផ្លូវច្បាប់​ពីព្រោះ​សំណុំរឿង​ប្ដឹងផ្ដល់​កំពុង​ ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​ ហើយ​តុលាការ​ នៅ​មិន​ទាន់​ស្រាវជ្រាវ​ស៊ើបអង្កេត​ដើម្បី​បើក​សវនាការ​កំណត់​ចាញ់​ឈ្នះ​ឬ​ចេញ​ដីកា​សម្រេច​ឱ្យ​រុះរើ​ផង​ បែរជា​នាំ​គ្នា​ទៅ​ រុះរើ​ផ្ទះ​របស់​គាត់​ទាំង​កំរោល​ទៅ​វិញ​ ។​ ដូច​ នេះ​រូប​គាត់​ត្រូវ​តែ​ប្ដឹង​ទាមទារ​សំណង​ ទៅ​តាម​ផ្លូវច្បាប់​មិន​ឱ្យ​រួច​ខ្លូ​ន​នោះ​ ឡើយ​ ។​

​ភាគី​ជនជាតិ​ចិន​ ឈ្មោះ​ ចិន​ ជី​លុង​ ក៏​បាន​បញ្ជាក់​ថា​ខ្លូ​ន​ពិតជា​បាន​រុះរើ​ផ្ទះ​ ខាងលើ​នេះ​មែន​ ដោយសារ​តែ​ផ្ទះ​មួយ​ នេះ​បាន​សាងសង់​នៅ​លើ​ដី​មាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​(​គឺ​ប្លង់​រឹង​)​ ក្រុមហ៊ុន​ របស់​ខ្លូ​ន​ ដូចនេះ​ពួក​គេ​ត្រូវ​តែ​រុះរើ​ ចោល​ឱ្យ​អស់​ ៕​

20151205_112554_resized

20151205_111939_resized

20151205_112714_resized

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print