ខេត្តកំពង់ធំ ៖ ពលរដ្ន ប្រទះឃើញសាកសពដេកស្លាប់ត្រូវភ្លើងឆេះរោលពេញខ្លួន នៅចំណុចត្រពាំងគរ ខាងកើតភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ចម្ងាយប្រហែល១គីឡូម៉ែត្រ ។
សមត្ថកិច្ចបានអោយដឹងថា បានដឹងព័ត៍មាននេះកាលពីម៉ោង១២និ៥០នាទី ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២១០៩សមត្ថកិច្ចជំនាញស្រុកស្ទោង បានសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសព។
សពឈ្មោះ មាន ទីន ភេទស្រី អាយុ២៧ឆ្នាំនៅភូមិសណ្តាន់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ជាមនុស្សមាន សតិមិនគ្រប់។
តាមការបំភ្លឺពីឈ្មោះ ឡឹង តុ អាយុ ៥០ឆ្នាំ ត្រូវជាម្តាយសព បានបញ្ជាក់ថា:កូនគាត់ មានជម្ងឺវិកលចរិក តាំងពីក្មេងមកម្លេះ រហូត ដល់បច្ចុប្បន្ន ចេះតែដើរចូលដេកក្នុងព្រៃគ្មានទិសដៅពិតប្រាកដទេ ជួនកាលចេញពីផ្ទះពីព្រឹករហូតដល់ល្ងាចឬយប់ទើបមកផ្ទះវិញដោយខ្លួនឯង ពេលខ្លះគាត់និងប្តីតាមរកឃើញក៍នាំមកផ្ទះវិញ ។ លុះថ្ងៃ ទី១២ ខែកុម្ភះ ឆ្នាំ២១០៩ម៉ោងប្រហែល៦និង០០នាទីព្រឹកកូនគាត់ចេញពីផ្ទះដូចសព្វមួយដងហើយគាត់បានតាមរកគ្រប់កន្លែងដែលកូនធ្លាប់ទៅ តែរកមិនឃើញបាត់មួយយប់។លុះដល់ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២១០៩ម៉ោងប្រហែល១១និ១០នាទីគាត់បានទៅរកម្តងទៀត ស្រាប់ តែឃើញកូនស្រីគាត់ដេកស្លាប់ក្បែរព្រៃមានដំបូកមានដើមស្តៅហើយមានស្នាមភ្លើងឆេះពេញខ្លួន បន្ទាប់ មកក៏រាយការណ៍ជូនសម្ថកិច្ចតែម្តងទៅ។
សមត្ថកិច្ចបានអោយដឹងថាតាមការពិនិត្យ សពដេកផ្ងាពោះ ក្បែរព្រៃនិងត្រូវភ្លើងឆេះខោអាវអស់និងឆេះរោលខ្លោចពេញខ្លួន ក្រៅពីស្នាមភ្លើងឆេះ ពុំមាន ស្នាមរបួសអ្វីផ្សេងទៀតឡើយ។ សពមានហូរឈាមលាយពពុះតាមមាត់និងច្រមុះ។នៅ ជុំវិញកន្លែងកើតហេតុជាកន្លែងដែលភ្លើងឆេះកញ្រ្ជាំងនិងឆេះព្រៃ កាលពីថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២១០៩ម៉ោង ប្រហែល១៥ រសៀល។
ការសន្និដ្ឋាន ជនរងគ្រោះចេះតែដើរគ្មានគោលដៅហេវហត់ អត់បាយអត់ទឹក កើតខ្យល់គរបណ្តាលឱ្យគាំង បេះ ដូងស្លាប់ នៅក្បែព្រៃត្រូវភ្លើងឆេះតែម្តង ។
ក្រោយធ្វើកំណត់ហេតុរួចសពបានប្រគល់ជូនម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី