បញ្ជូនជនជាតិចិន២នាក់ទៅតុលាការ ពាក់ព័ន្ធលួចសម្ភារៈអគ្គីសនី

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ កងរាជអាវុធហត្ថខេត្តកាលពីរសៀលថ្ងៃទី១៣ កុម្ភៈ ២០១៩ ថ្ងៃម្សិលបានសម្រេចបញ្ជូនជនសង្ស័យជនជាតិ​ចិន២នាក់ ព្រមទាំងវត្ថុតាងទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីលួចសម្ភារៈអគ្គីសនី(ត្រង់ហ្វូរ) ។
ជននេះត្រូវបញ្ជូនខ្លួនទៅតុលាការ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ពាក់ព័ន្ធករណីលួចសម្ភារៈអគ្គីសនី(ត្រង់ហ្វូរ) នៅចំណុចអាហារដ្ឋាន និងផ្ទះសំណាក់ម៉ាលីប៊ូ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
ជនសង្ស័យទី១ ឈ្មោះ ល័រ ជៀន​ ជនជាតិចិនភេទប្រុសអាយុ ៣៦ឆ្នាំ មុខបរអាជីវករ និងទី២ ឈ្មោះឡុង គុនណ ជនជាតិចិន ភេទប្រុស អាយុ៣១ឆ្នាំ ។
ជនសង្ស័យទាំង២នាក់ មានស្រុកកំណើតនៅប្រទេសចិន​ ។ បច្ចុប្បន្នរស់នៅភូមិ៤សង្កាត់លេខ៤ក្រុង/ខេត្តព្រះសីហនុ ។
វត្ថុតាងដកហូតបានរួមមាន ៖ រថយន្តម៉ាកMERCEDES ១២កៅអី ចំនួន១គ្រឿង និងទូរសព្ទ័ដៃចំនួន៤គ្រឿងដែលជនសង្ស័យប្រើប្រាស់ជាមធ្យោបាយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print