ព្រៃលិចទឹកជម្រកពងត្រីតំបន់បឹងទន្លេសាប ក្នុងភូមិសាស្រ្តស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កំពុងការឈូសឆាយកាប់ទន្រ្ទានធ្វើកម្មសិទ្ធិពីក្រុមខិលខូច

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ព្រៃលិចទឹកដែលជាជម្រកត្រីពងនៅក្នុងភូមិសាស្រ្តតំបន់ បឹង ទន្លេ សាបចំណុចព្រំទល់រវាងឃុំប្រាសាទនិងឃុំភ្នំលាបស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ កំពុងរងការឈូស ឆាយ កាប់ ទន្រ្ទាន យកដី ធ្វើកម្មសិទ្ធិ ដើម្បីធ្វើស្រូវប្រាំងពីសំណាក់ជនខិលខូច មិនត្រូវបានមន្រ្តីជំនាញ ជលផល និងសមត្ថកិច្ចពាក់ព័ន្ធ រួមនិអាជ្ញាធរមូលដ្ឋាន គ្មានវិ ធានការទប់ស្កាត់នោះឡើយ ។

សេចក្តីរាយការណ៍ឱ្យដឹងថាសកម្មភាព ឈូសឆាយព្រៃលិចទឹក ហាមឃាត់ខុសច្បាប់ ពីជនខិលខូចធ្វើឡើងនៅ ទីតាំងខាងលិចបឹងសំបុក្រសត្វនិងជំវិញបឹងអាស្រាំស្ថិតនៅតំបន់៣មានចំនួនប្រមាណ៣០ទៅ៤០ហិកតានោះហើយដោយប្រើប្រាស់គ្រឿងចក្រត្រាក់ទ័រ ។

ការកាប់ទន្រ្ទាន និងឈូសឆាយរំលោភយកដីព្រៃលិចទឹកត្រូវបានប្រជាពលរដ្ឋនៅក្នុងតំបន់ខាងលើឱ្យដឹងថាបានបង្កឱ្យប៉ះពាល់ជម្រកត្រីពងយ៉ាងធ្ងន់ធ្ងរ និងជាមូល ហេតុដែល ជាផ្នែក មួយធ្វើឱ្យទិន្នផលត្រីកំពុង មានការថយចុះនិង អាចប្រឈម វិនាស បាត់បង់មច្ចាជាតិ ដោយសារ ជម្រកត្រី ពងការបំ ផ្លាញជាបន្តបន្ទាប់ នោះហើយ។ ការបណ្តែបណ្តោយឱ្យមានឈូ សឆាយកាប់ទន្រ្ទាន ព្រៃលិចទឹក បានងាយស្រួលគ្មានវិធានការទប់ស្កាត់ គេដាក់ការ សង្ស័យ ថាអាចនិងមាន ការឃុបឃិតពីមន្រ្តីទុច្ចរិត។

ជុំវិញបញ្ហានេះ ជំទប់ទី១ឃុំប្រាសាទស្រុកព្រះនេត្រព្រះ លោក ជីម ជុប ប្រាប់អ្នយកព័ត៌មានយើងនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នេះថា លោកទទួលស្គាល់ពិតជាមានការឈូសឆាយកាប់ទន្រ្ទានយកព្រៃលិចទឹកធ្វើកម្មសិទ្ធិពិតប្រាកដនោះមែននៅក្នុងភូមិសាស្រ្តទឹកដីឃុំគ្រប់គ្រងរបស់លោក។សកម្មភាពនោះគឺក្រុមខិលខូចបានលួចឆ្មក់ធ្វើសកម្មភាពដោយអាជ្ញាធរនិងមន្រ្តីជំនាញរួមនិងសមត្ថកិច្ចមូលដ្ឋានមិនបានដឹង នោះឡើយ។ ប៉ុន្តែក្រុមខិលខូច ទាំងនោះត្រូវបានសមត្ថកិច្ចនិងមន្រ្តីជំនាញជលផលហៅមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនោះហើយ។

នាយខណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យ លោកឡុញ វុទ្ធី ប្រាប់អ្នកព័ត៌មានយើងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នោះថា ជំវិញបញ្ហាខាងលើមន្រ្តីជំនាញជល ផលតែងតែ ចុះទប់ស្កាត់ ប៉ុន្តែសកម្ម ភាព ក្រុមខិលខូចចូលទៅឈូសឆាយទន្រ្ទានយកព្រៃលិចទឹកនៅចំណុចខាងលើគឺក្រុមខិលខូចចូលលួចលាក់ខណៈដែលសមត្ថកិច្ចនិងមន្រ្តីជំនាញឆក់ល្វែង ។

លោកបញ្ជាក់ឱ្យដឹងទៀតថាបញ្ហានោះ ពិតជាកើតមានមន្រ្តីលោក បានចុះស្រាវជ្រាវដើម្បីចាត់វិធានការនោះហើយ។

លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តន្ទាយមានជ័យ ក៏បានប្រាប់ទៀតថា ជុំវិញការទប់ស្កាត់ជនខិលខូច ឈូស ឆាយកាប់ទន្រ្ទាន់យកព្រៃលិចទឹកជម្រកត្រីពងធ្វើកម្មសិទ្ធិ បើពឹងផ្អែកតែ លើមន្រ្តីជំនាញជលផល គឺមិនអាចទៅរួចបាននោះទេ។លុះត្រាតែមានការចូល រួមពីសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ទើបកិច្ចការងារនោះ អនុវត្តបាន ជោគជ័យ ៕ សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print