បើកលឿនពេក ដល់ពេលបត់បុកខឿនផ្លូវខ្ទេចល្មម 

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តព្រូសមួយគ្រឿងបត់ស្តាំដៃឆ្លងផ្លូវយ៉ាងលឿន ហើយបួងចង្កូតមិនទាន់ ក៏ជ្រុលចង្កូតទៅបុកខឿនផ្លូវក្រោមស្ពានអាកាស៥មករា បណ្តាលឲ្យខឿនផ្លូវបែកនិងរបើកឥដ្ឋការូមួយចំនួន ចំណែករថយន្តបង្កដាច់កាឡែកង់មុខផ្នែកខាងឆ្វេង រងការខូចខាតយ៉ាងដំណំ។
    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្ពានអាកាស៥មករា តាមបណ្តោយផ្លូវសហពន្ធ័រុស្សី កែងនិងផ្លូវ២៨៩ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក ព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Y-0507ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្សី  ខាងក្រោមស្ពានអាកាស ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបត់ស្តាំដៃមកផ្លូវ២៨៩ ក្នុងល្បឿនលឿន ខណះបួងចង្កូតមិនទាន់ក៏ជ្រុលបុកខឿនផ្លូវពេញទំហឹង បណ្តាលឲ្យបែកខឿនផ្លូវ និងរបើកការូមួយចំនួនចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំ និងទៅមុខលេងរួច រីឯម្ចាស់រថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។
    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print