ដេកយោលអង្រឹង ស្រាប់តែមានជនម្នាក់យកដំបងវាយបណ្ដាលឲ្យរងរបួសយ៉ាងដំណំ

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ទទួលរងរបួសយ៉ាងដំណំ ខណៈកំពុងដេកយោលអង្រឹងលេងខាងមុខផ្ទះ ត្រូវជនសង្ស័យម្នាក់យដំបងមកវាយ បណ្ដាលឲ្យរងរបួសថ្ងាស់យ៉ាងដំណំ កាលពីវេលាម៉ោង១៩និង០៥នាទីថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាលស្រុកស្អាង ខេត្តកណ្ដាល ។

លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា បុរសជាជនរងគ្រោះឈ្មោះ ​នី វណ្ណះ ហៅខ្មៅ  ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (មានស្នាមមុតចំកណ្តាលថ្ងាសចំនួនមួយកន្លែង ) ។ ចំណែកជនសង្ស័យឈ្មោះ ហេង ឆៃហ៊ាង ហៅហើម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ​  មុខរបរមិនពិតប្រាកដ (គេចខ្លួន) ។ ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល​ ស្រុកស្អាង ខេត្តកណ្តាល ។

លោកអធិការបន្ដថា នៅមុនពេលកើតហេតុ ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង១៩ ជនរងគ្រោះនិងម្នាក់ទៀតឈ្មោះ តន ប៊ុនអាង បានដេកអង្រឹងលេងម្នាក់មួយ នៅមុខផ្ទះរបស់ឈ្មោះ ហ៊ាង ខណៈកំពុងតែដេកក៏ស្រាប់តែជនសង្ស័យបានកាន់ដំបងបួនជ្រុងវាយទៅលើឈ្មោះ នីវណ្ណះ ហៅខ្មៅ ចំនួនពីរដំបងដោយពុំដឹងមូលហេតុ បណ្តាលឲ្យមុតចំកណ្តាលថ្ងាសចំនួនមួយកន្លែង បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពរួច ភ្លាមនោះក៏រត់គេចខ្លួនស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ដោយឡែកជនសង្ស័យដែលរត់គេចខ្លួន ត្រូវបាននគរបាលជំនាញកសាងសំណុំរឿង ដើម្បីធ្វើការស្រាវជ្រាវចាប់ខ្លួនចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print