ឆេះឃ្លាំងក្រដាសអេតចាយមួយកន្លែងបណ្ដាលឲ្យខូចខាតស្ទេីរទាំងស្រុងនៅស្រុកកោះធំ

ចែករំលែក៖

ខេត្តកណ្ដាលៈ ឃ្លាំងក្រដាសមួយកន្លែងនៅស្រុកកោះធំ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្ករការភ្ញាក់ផ្អើលនៅវេលាម៉ោង២២និង១០នាទី ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកទន្លា ឃុំព្រែកជ្រៃស្រុកកោះធំ ខេត្តកណ្តាល បណ្ដាលឲ្យក្រដាសកេះរាប់សិបតោនឆេះម៉ដ្ឋ។

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ឃ្លាំងដែលត្រូវអគ្គីភ័យឆាបឆេះ ជារបស់ឈ្មោះ ឈឿន ប៊ុនឆន ស្ថិតក្នុងភូមិព្រែកទន្លា ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ហើយការឆេះនេះផងដែរ ក្រដាសកេះដែលគេប្រេីហេីយមួយចំនួនទទួលរងការខូចខាតទាំងស្រុង ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កម្មករនៅឃ្លាំងក្រដាសអេតចាយកំពុងដឹកស្តុកបញ្ជូនចេញចូលជាធម្មតា ខណៈកម្មករកំពុងធ្វើការក៏ស្រាប់តែមានអណ្ដាតភ្លើងចេញពីគំនរក្រដាសក្នុងឃ្លាំងហើយក៏បានឆេះរាល​ដាលយ៉ាងសន្ធោសន្ធៅ ភ្លាមនោះក៏មានការផ្អើលឆោឡោ និងរាយការណ៍ជូនកម្លាំងនគរបាលស្រុកកោះធំ ​ចុះអត្ដរាគមន៍យករថយន្ដពន្លត់អគ្គីភ័យទៅពន្លត់ រហូតមកដល់វេលាម៉ោង៤ទាបភ្លឺ ចូលថ្ងៃទី១៤ ​ខែកុម្ភៈឆ្នាំ២០១៩ ទើបអគ្គីភ័យរលត់ទាំងស្រុង ។

ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញពុំទាន់ដឹងថា បណ្ដាលមកពីមូលហេតុអ្វីច្បាស់លាស់នៅឡេីយទេ ៕ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print