ខេត្តរតនគិរី៖ បុរសម្នាក់បានឆ្នៃរំសេវផាវធ្វើគ្រាប់បែកសំរាប់បោកត្រីស្រាប់តែភ្លាត់ស្នៀតផ្ទុះត្រូវខ្លួនឯង បណ្តាលឱ្យរងរបួសរងរបួសត្រូវប្រអប់ដៃខាងស្តាំ ត្រូវមុខ និងត្រូវជង្គង់ទាំង០២ យ៉ាងធ្ងន់ធ្ងកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
ហេតុកាណ៍ផ្ទុះគ្រាប់ឆ្នៃនេះបានកើតឡើងនៅ វេលាម៉ោង១៥.៣០នាទី ថ្ងៃព្រហស្បិ៍ ១០ កើត ខែមាឃ ឆ្នាំចសំរឹទ្ធិស័កព. ស ២៥៦២ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ត្រង់ចំណុចអូរតាង ស្ថិតក្នុងភូមិសាស្រ្តឃំុយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ រចំ លិប ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចារាយ មានទីលំនៅភូមិតេនង៉ល ឃំុយ៉ាទុង ស្រុកអូរយ៉ាដាវខេត្តរតនគិរី។
ប្រភពបន្តថាមុនកើតហេតុជនរងគ្រោះបានយកគ្រាប់បែកឆ្នៃនោះទៅបោកយកត្រីនៅចំណុចខាងលើពេលបោកនោះស្រាប់តែផ្ទុះមកចំខ្លួនឯងបណ្តាលឱ្យរងររបួសត្រូវប្រអប់ដៃខាងស្តាំ ត្រូវមុខ និងត្រូវជង្គង់ទាំង០២យ៉ាងធ្ងន់ធ្ងតែម្តងហើយ ត្រូវបានបងប្អូនសាច់ញ្ញាតិក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី៕ ដោយ ជីវន្ត័