ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជូនដំណើរ ជន ជាតិម៉ាឡេស៊ី ៤៧នាក់ចេញដំណើរត្រឡប់ទៅ ប្រទេសវិញ ក្រោយមានការដោះលែង

ចែករំលែក៖

សៀមរាប៖ នៅព្រឹកថ្ងៃអាទិត្យ ១៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ឧកញ៉ា អូស្មាន ហា ស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបរសសកម្មពិសេស ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចាត់ចែង និងជូនដំណើរជនជាតិ ម៉ាឡេស៊ីទាំង៤៧នាក់ នៅអាកាសយាន្តដ្ឋានអន្តរាជាតិក្រុងសៀមរាប បន្ទាប់ពីត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យបានចេញដីការបង្គាប់អោយដោះលែងអោយនៅក្រៅឃុំជាបណ្តោះអាសន្នកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ។
ដោយសារតែក្នុងចំណោមនេះ មាន៣នាក់រស់នៅរដ្ឋSelangor និងម្នាក់នៅទីក្រុងគូឡាឡាំពួរ ទើបពួកគាត់ទាំង៤ ត្រូវបានចាត់ចែងអោយចេញដំណើរដោយឡែកឆ្ពោះទៅកាន់ទីក្រុងគូឡាឡាំពួរតាមរយៈយន្តហោះ Air Asia ជើងហោះហើរ លេខ AK 543 នៅ វេលាម៉ោង ៨:៣៥នាទី ព្រឹក។

ចំណែកការចេញដំណើរជើងបន្ទាប់ គឺមានចំនួន ៤៣នាក់ដែលមកពី រដ្ឋSarawak ៤០នាក់ និង Sabah ៣នាក់ ត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ី បានចាត់ចែងយន្តហោះឯកជនរបស់ក្រុមហ៊ុន JC International Airlines ធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Kuching រដ្ឋ Sarawak នៅវេលា ម៉ោង១០ព្រឹក ថ្ងៃទី១៧ កុម្ភៈ ដដែល។
លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ នាក់ទាំង៤៧នាក់ ដែលជាជនជាតិម៉ាឡេស៊ី សុទ្ធតែចាញ់បោក ជនជាតិចិន ថាមកធ្វើការនៅ ប្រទេសកម្ពុជា បានប្រាក់ខែ១៥០០ ទៅ ១៧០០ ដុល្លារ តែតាមពិត ពួកគេបាន ជាប់ នៅផ្ទះ២ កន្លែង នៅខេត្ដបន្ទាយមានជ័យ ធ្វើការចាប់ជំរឹត តាមប្រពន្ធ័ អុិនឌើណែត ក្រោយពីដឹងពីសម្ថកិច្ច ក៏បានចាប់ ជនទាំ៤៧នាក់ដាក់ពន្ធនាគារ ខេត្ដបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា ៖ ប្រធានពន្ធនាគារខេត្តបន្ទាយ មានជ័យ លោកឧត្តមអគ្គានុរក្ស២ លោកអ៊ុង ស៊ីផាន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញលិខិតដោះលែងជនជាតិម៉ាឡេស៊ីទាំង ៤៧នាក់ ដោយអនុវត្តតាមដីការបង្គាប់អោយដោះលែង លេខ ១២ ដល/ឆ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៩ របស់លោកចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យ ប្រព្រឹត្តនៅចន្លោះសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតក្រុង ខេត្តបន្ទាយមានជ័យ ជាប់ចោទពីបទ ឆបោក បើកកន្លែងល្បែងស៊ីសង ការកាន់កាប់ល្បែងស៊ីសងនិងចាត់ចែងល្បែងស៊ីសង គិតពីថ្ងៃចាប់ ១១ ខែធ្នូ ២០១៨ ឬឃុំខ្លួន ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ បច្ចុប្បន្នត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print