បើកម៉ូតូបោះពួយបុកគូថរថយន្ដពីក្រោយបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់រងរបួសធ្ងន់ ខណៈបើកបរម៉ូតូបោះពួយ ជ្រុលទៅបុកគូថរថយន្ដពីក្រោយកំពុងធ្វើដំណើរស្របទិសគ្នាពេញមួយទំហឹង កាលពីថ្ងៃសៅរ៍ ទី១៦ ខែកុម្ភះ ឆ្នាំ២០១៩ នៅវេលាម៉ោង១៧និង៤២នាទី លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៣០-៣១ ស្ថិតក្នុងភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ  គុយ ភារះ ភេទប្រុស  អាយុ​២៤ឆ្នាំ មានទីលំនៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឭ (បាក់ភ្លៅ) បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GT-1212 ។ ចំណែកភាគីខាងរថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញ ធុនធំ ពណ៌សលាយបៃតង ពាក់ស្លាកលេខភ្នំពេញ 3D-3994  បើកបរដោយឈ្មោះ សំ ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតេហតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកបរម៉ូតូខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមបើកមកដល់ចំណុចកើតហេតុ ក៏ឈប់ម៉ូតូមិនទាន់បានបុកគូថរថយន្ដមួយគ្រឿងបើកនៅខាងមុខ ក្នុងទិសដៅស្របគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់បាក់ភ្លៅខាងស្ដាំ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានរថយន្ដ​សាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯម៉ូតូនិងរថយន្ដត្រូវបាននគរបាលជំនាញចរាចរណ៍ចុះធ្វើការវាស់វែង រួចកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print