ចៅស្រីដើរទៅមើលជីដូនអោយចំណីទាអកុសលរអិលជើងធ្លាក់ស្រះលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងស្រីម្នាក់ត្រូវបានអ្នកភូមិក៏ដូចជាក្រុមគ្រួសារប្រទះឃើញក្នុងទឹកស្រះបង្កការភ្ញាក់ផ្អើលនាំគ្នាប្រញាប់ប្រញាលជួយសង្គ្រោះធ្វើចលនាដៃជើងប៉ុន្តែអកុសលហួសពេលទៅហើយបានត្រឹមសោកស្ដាយប៉ុណ្ណោះ។
ហេតុការណ៏នេះបានកើតឡើងកាលថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកស្ថិតក្នុងភូមិស្រះ ឃុំជ្រៃធំ ស្រុករមាសហែកខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានអោយដឹងថាតាមក្មេងស្រីរងគ្រោះប៉ាសៀវម៊ីអាយុ៣ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
ប្រភពបន្តថាមុនពេលកើតហេតុជីដូននិងជីតាបាននាំគ្នាដើរទៅខាងក្រោយផ្ទះចំងាយប្រមាណ ២៥ម៉ែត្រដើម្បីយកចំណីអោយសត្វទាដែលចិញ្ចឹមដូចសព្វដងខណះនោះចៅស្រីក៏បានដើពីក្រោយលេងដូចធម្មតាប៉ុន្តែមិនបានចាប់អារម្មណ៏ប្រមាណ១៥នាទីស្រាប់តែលឹសូសម្លេងប្រូងទើបជីដូនក្រលេកឃើញចៅធ្លាក់ទឹកស្រះក៏ស្រែកហៅ តានិងអ្នកភូមិនាំគ្នាជួយសង្គ្រោះស្រង់លើកធ្វើចលនាដៃប៉ុន្តែអកុសលហួសពេលទៅហើយដោយមានសភាពឈ្លក់ទឹកធ្ងន់ធ្ងរពេកក៏បានដាច់ខ្យល់ស្លាប់បាត់ទៅ
ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print