ភ្នំពេញ៖ ក្រោយពីតារាសម្តែង និងកំប្លែងស្រី នាងខ្ញុង បញ្ចេញវីដេអូខ្លីរៀបរាប់រឿងប្តីមានស្រីខាងក្រៅផ្ទះ បានធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ រហូតមានអ្នកខ្លះគិតថាជារឿងពិត។ រងការងារិះគន់លើប្តីមួយចំនួននោះ បានធ្វើឲ្យនាងខ្ញុងនិងប្តី គឺនាយកៃដ ខឹងខ្លាំងរហូតដល់ថ្នាក់រត់បាត់ពីផ្ទះមួយអាទិត្យទៅហើយ។
គេចាំបានថាកាលពីសប្តាហ៍មុននេះនាងខ្ញុងបានបញ្ចេញវីដេអូខ្លីមួយដែលក្នុងវីដេអូខ្លីរយៈពេលប្រមាណជាងមួយនាទីតារាកំប្លែងខ្ញុងនិយាយាថារាល់ថ្ងៃនាងខ្ពើមរអើមមប្តីព្រោះប្តីបានទៅប្រឡាក់ប្រឡូកនឹងស្រីខាងក្រៅ និងបានចិញ្ចឹមទំនុកបម្រុងរាប់ខែរាប់ឆ្នាំមកហើយ មានទាំងជួលផ្ទះឲ្យនៅ ឲ្យលុយចាយ ហើយពេលមានកម្មវិធីសប្បាយៗជាមួយមិត្តភ័ក្កិគឺនាំស្រីនោះទៅហើយ ហើយហៅប្រពន្ធពេញៗមាត់គឺនាងឈឺចាប់ណាស់។ ពេលខ្លះនាងចង់លែងគ្នា ប៉ុន្តែចិត្តមួយអាណិតកូន មួយទៀតខ្មាសគេ…។ អមដោយវីដេអូនេះគឺនាងបញ្ចេញពាក្យដោយខ្លីថា”ឆ្អែតពេកទើបដាច់ចិត្តនិយាយ សុំទោសបើប៉ះពាល់អារម្មណ៍បងប្អូន…”។ ទោះជាយ៉ាងណាថ្មីៗនេះវីដេអូខ្លីនេះត្រូវបានលាតត្រដាងដោយតារាកំប្លែង និងអ្នកដឹកនាំរឿង នាយ ពែកមី ថាគ្រាន់តែជាវីដេអូដែលត្រូវបានថតដើម្បីបញ្ជាក់ពីសារអប់រំក្នុងសាច់រឿង”លោកប្តី” តែប៉ុណ្ណោះ។ ទោះជាយ៉ាងណាសាររិះគន់លើវីដេអូនោះបានក្លាយជាភ្លើងដុតកម្លោចចិត្តស្វាមីនាងខ្ញុងរហូតឆេះពិបាកនឹងរលត់។
ប្រភពពីតារាកំប្លែងម្នាក់លើកឡើងថា មុនពេលផុសវីដេអូនោះគឺមិនមែនតារាកំប្លែង នាយកៃដ មិនដឹងនោះទេគឺមានការព្រមព្រាងយល់ព្រម និងបញ្ជាក់អំពីអត្ថន័យនៃការបំផុសវីដេអូនេះ។ ប៉ុន្តែដោយពាក្យរិះគន់អសុរសជាច្រើនបានធ្វើឲ្យនាយកៃដតូចចិត្តរហូតលេចចេញទំនាស់ជាពាក្យសម្តីជាមួយភរិយា បើទោះបីជាមានការពន្យល់បន្ថែម និងសម្របសម្រួលពីភាគីផលិតកម្ម និងភរិយាក្តី។
ទន្ទឹមគ្នានេះនាយខ្ញុង បានសរសេរសាររៀបរាប់ជាដំណឹងស្វែងរកប្តីថា”នាងខ្ញុំឈ្មោះ ស្រេង សុកាន់ដា ហៅ ខ្ញុង បានបាត់ប្តីឈ្មោះ អុំ ក្សត្រា ហៅ កៃដ តាំងពីថ្ងៃទី 14.02.2019. នៅវេលាម៉ោង7:38នាទី. ល្ងាច. រហូតដល់ថ្ងៃនេះ 6ថ្ងៃហើយមិនឃើញមកផ្ទះ”។នាងថាមូលហេតុ: គឺមកពីខ្ញុំបង្ហោះវិដេអូខ្លីក្នុងរឿង លោប្តី ធ្វើអោយបងប្អូនយល់ច្រលំថាប្តីខ្ញុំក្បត់ខ្ញុំហើយលួចមានស្រី ខ្លះនាំគ្នាជេគាត់។ ទើបគាត់ខឹងអន់ចិត្តរត់ចោលផ្ទះ មិនដឹងរសាត់អណ្តែតដល់ណាទេ។ បើបងប្អូនណាប្រទះឃើងជួយនាំគាត់មកផ្ទះវិញបាន នាងខ្ញុំនឹងជូនសាច់ក្រក5kg សូមជួយស៊ែយកតែបុណ្យទៅ អោយឆាប់រកឃើញព្រោះខ្ញុំនឹកប្តីខ្ញុំចង់ឆ្កួតហើយ។ បើប្តីលឺហើយប្រញាប់មកផ្ទះអូននឹងអាលបានសុំទោស ដែរធ្វើអោយគេយល់ច្រលំលើឯង”៕ ដោយ វឌ្ឍនា