ភ្នំពេញ៖ យុវជនម្នាក់បានប្រើល្បិចលួងលោមប
បួលកូនស្រីគេទៅដេកមួយយប់ ហើយស្អែកឡើងខាងស្រីនាំឪពុកម្តាយ
ខ្លួនទៅដល់បន្ទប់ រួចនាំខ្លួនយកមកកាន់ប៉ុស្តិ៍នគរ
បាលដើម្បីឲ្យសមត្ថកិច្ចចាត់កា
រទៅតាមច្បាប់។
ករណីចាប់ឃាត់ខ្លួនបុរសខាងលើប្រគ
ល់អោយសមត្ថកិច្ចនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២០ ខែកុ
ម្ភៈឆ្នាំ២០១៩ដោយ នាំចេញពីបន្ទប់ជួលលេខ៣៤ ជាន់ទី៤ ផ្លូវ៩០៧ ក្រុមទី៥ ភូមិចុងខ្សាច់សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ។
សមត្ថកិច្ចថាដើមបណ្តឹង ឪពុកជនរងគ្រោះឈ្មោះ ព្រំុ ច័ន្ទធឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលក្រុម៧ ភូមិមិត្តភាព សងា្កត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មុខរបរសន្តិសុខក្រុមហ៊ុនខេវុន។ចំណែកជនរងគ្រោះឈ្មោះ ដ.ណ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ហើយជនសង្ស័យត្រូវបានស្គាល់ ឈ្មោះ យឹម សាន់ប៊ុនណា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរនិស្សិត មានទីលំនៅបន្ទប់ជួលកើតហេតុខាងលើ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថែ្ងទី១៩ខែកុម្ភៈឆា្នំ២០១៩ វេលាម៉ោងង២៣ៈ០០នាទី ជនរងគ្រោះនិងជនសង្ស័យរួមទាំងមិត្តភ័ក្រ្តមា្នក់ទៀតឈោ្មះ នីតា ដែលបានសា្គល់ជាមួយជនរងគ្រោះ(ជិតដិត)បានចេញពីកនៃ្លងផឹកសុីនៅហាងលេខ៩៩ម្តុំវត្តភ្នំ រួចហើយអ្នកទាំងបីបានហៅម៉ូតូកង់បីឥណ្ឌាជិះមកផ្ទះទាំងអស់គា្ន ហើយឈោ្មះ នីតា បានចុះពីលើម៉ូតូកង់បីដើរសំដៅចូលទៅផ្ទះរបស់ខ្លួន។ ខណះពេលនោះជនសង្ស័យក៏ជូនជនរងគ្រោះទៅផ្ទះ ពេលទៅដល់ជិតផ្ទះជនរងគ្រោះ ក៏បានចុះដើរបានបន្តិច ស្រាប់តែជនសង្ស័យហៅជនរងគ្រោះត្រលប់មកវិញឡើងជិះម៉ូតូកង់បីឥណ្ឌាមកដេកនៅបន្ទប់ជួលលេខ៣៤ជាន់ទី៤របស់ជនសង្ស័យតែម្តង។
លុះនៅវេលាម៉ោង១និង០០នាទីរំលងអាធ្រាតចូលថៃ្ងទី២០ខែកុម្ភៈឆា្នំ២០១៩ ជនសង្ស័យបានរំលោភសេពសន្ទវះបានមួយលើក ហើយនៅវេលាម៉ោងង១៨និង៣០នាទីថ្ងៃដ៏ដែល ឪពុកមា្តយជនរងគ្រោះបាននាំជនរងគ្រោះទៅដល់បន្ទប់ជួលជនសង្ស័យរួចក៍នាំជនសង្ស័យយកមកប្រគល់ជូនកំលាំងសម្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។
...
បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការទៅតាមនីតិវិធី៕ អរុណរះ