តំបន់ភាគខាងកើតអាមេរិកគ្រប់ដណ្តប់ដោយព្យុះព្រិលអាប់អួ បណ្តាលអោយជើងហោះហើរជាច្រើន លើសពី១០០០ ត្រូវបានលុបចោល

ចែករំលែក៖

សហរដ្ឋអាមេរិក៖ តំបន់ភាគខាងកើតអាមេរិក ក្នុងនោះមានទីក្រុងញ៉ូវយ៉ក Philadelphia ​និងទីក្រុងវ៉ាស៊ីនតោន គ្រប់ដណ្តប់ដោយព្រិលយ៉ាងក្រាស់ ធ្វើឲ្យជើងហោះហើរជាច្រើនត្រូវបានលុបចោល​។
តាមសារព័ត៌មានអាមេរិកបានផ្សាយថា ៖មកទល់ពេលនេះមានជើងហោះហើរជាង​១០០០ជើង នៅអាកាសយានដ្ឋានជាច្រើន ក្នុងទឹកដីអាមេរិក ត្រូវបានផ្អាកកាលពីថ្ងៃទី​២០ខែកុម្ភៈ បន្ទាបពីព្យុះព្រិលវាយប្រហារ។
នៅពេលនេះដែរ តំបន់អឺរ៉ុប ក៏រងការវាយប្រហារដោយព្យុះព្រិលផងដែរ ដោយកន្លងមក ថ្មីៗ នៅប្រទេសស្វិសមានព្រិលធ្លាក់ខ្លាំង ធ្វើឲ្យបាក់ព្រិលពីលើភ្នំបណ្តាលឲ្យអ្នកជិះស្គី ជាង ១០នាក់ត្រូវព្រិល សង្កត់ពីលើ​។
ចំណែកនៅអាមេរិកនាពេលនេះ គ្រប់ដណ្តប់ដោយព្យុះព្រិលនៅតំបន់ភាគខាងកើត ធ្វើឲ្យ ​ ​ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍​ FlightAware មានជើងហោះហើរជាង ៧០០ជើង ត្រូវបានលុបចោល​​។ក្នុងពេលជាមួយគ្នានោះ ជើងហោះហើរនៅក្នុងអាកាសយានដ្ឋានជាច្រើនទៀត មានទីក្រុងញ៉ូវយ៉ក បានលុបជើងហោះហើរ ជាង​៣០០ជើង ។
តាមសេចក្តីប្រកាសរបស់ក្រសួង​ ព្យាការណ៍អាកាសធាតុ​អាមេរិក​ NWS បានប្រកាសឲ្យដឹងថា ៖ ដោយសារតែ​ទទួលរងឥទ្ធិពលពីព្យុះ ព្រិល តំបន់ជាច្រើន នៅទីក្រុងវ៉ាស៊ីនតោន​មានព្រិលធ្លាក់កម្រាស់ដល់ទៅ១៥សង់ទីម៉ែត្រ បង្កឲ្យចរាចរណ៍នានាត្រូវកកស្ទះ។
ចំណែកអភិបាលក្រុង New Jersey ​លោក Phin Murphy ​បានប្រកាស​អាសន្ន នៅវេលាម៉ោង​៥ ថ្ងៃទី​២០ខែកុម្ភៈ​ ដោយលោកបានអំពាវនាវដល់ពលរដ្ឋ មិនត្រូវធ្វើដំណើរចេញទៅខាងក្រៅ នោះឡើយ បើមិនចាំបាច់នោះ​។
ជាមួយគ្នា ក្រសួងព្យាករណ៍អាកាសធាតុអាមេរិក បាន បញ្ជាក់ថា នឹងមានភ្លៀងធ្លាក់ខ្លាំង អូសបន្លាយដល់ថ្ងៃទី​២២ខែកុម្ភៈ អាចបង្ករឲ្យមានគ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំ ក្នុងតំបន់​ Deep South ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print