លោកសង្កាត់ និងសមាជិកក្រុមប្រឹក្សាសង្កាត់កាចាញ នាំយកសម្ភារផ្តល់ស្ត្រីឆ្លងទន្លេតាមផ្លូវ

ចែករំលែក៖

ខេត្តរតនគិរី ៖ ស្រ្តីម្នាក់បានឈឺពោះឆ្លងទន្លេនៅតាមផ្លូវ នៅពេលដែលប្តីដឹកតាមម៉ូតូដើម្បីមកសម្រាលកូននៅ មណ្ឌលសុខភាព កាលឡើងនៅវេលាព្រឹកថ្ងៃអង្គារិ៍ ១៥កើតខែមាឃ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ៣ ហៅភូមិតាភ្លើន សង្កាត់ការចាញ ក្រុងបានលុង ខេត្តរតនគិរី។

ស្រ្តីដែលឆ្លងទន្លេតាមផ្លូវនោះឈ្មោះ សោម​ ស្រីណៃ​ អាយុ១៨ឆ្នាំជនជាតិខ្មែរ និងបុរសជាប្តី មាន ឈ្មោះវ៉េត​ រ៉េត​ អាយុ២៤ជនជាតិខ្មែរមុខរបរធ្វើចំការរស់នៅភូមិ-សង្កាត់-ខាងលើ ។

ក្រោយពេលស្រ្តីបានឆ្លងទន្លេនិងព្យាបាលរួចរាល់ក៏បានបញ្ជូនដល់ផ្ទះវិញភ្លាមៗ គេឃើញលោកចៅសង្កាត់​និងសមាជិកក្រុមប្រឹក្សាសង្កាត់កាចាញក៏បានយកសម្ភារៈមួយចំនួនទៅផ្តល់ជូនផងដែរដែលកំពុងមានជីវភាពខ្វះខាត ។ សម្ភារដែលលោកបានយកទៅជូនរួមមានដូចជា ៖ ទឹកដោះគោឆៅ ,ត្រីខ, ទឹកផ្លែឈើ ,ស្កសរ. ទឹកត្រី ,មី,ទឹកសុទ្ធ និងថវិកាចំនួន១២០.០០០រៀលផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print