ខេត្តរតនគិរី ៖ ស្រ្តីម្នាក់បានឈឺពោះឆ្លងទន្លេនៅតាមផ្លូវ នៅពេលដែលប្តីដឹកតាមម៉ូតូដើម្បីមកសម្រាលកូននៅ មណ្ឌលសុខភាព កាលឡើងនៅវេលាព្រឹកថ្ងៃអង្គារិ៍ ១៥កើតខែមាឃ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ៣ ហៅភូមិតាភ្លើន សង្កាត់ការចាញ ក្រុងបានលុង ខេត្តរតនគិរី។
ស្រ្តីដែលឆ្លងទន្លេតាមផ្លូវនោះឈ្មោះ សោម ស្រីណៃ អាយុ១៨ឆ្នាំជនជាតិខ្មែរ និងបុរសជាប្តី មាន ឈ្មោះវ៉េត រ៉េត អាយុ២៤ជនជាតិខ្មែរមុខរបរធ្វើចំការរស់នៅភូមិ-សង្កាត់-ខាងលើ ។
ក្រោយពេលស្រ្តីបានឆ្លងទន្លេនិងព្យាបាលរួចរាល់ក៏បានបញ្ជូនដល់ផ្ទះវិញភ្លាមៗ គេឃើញលោកចៅសង្កាត់និងសមាជិកក្រុមប្រឹក្សាសង្កាត់កាចាញក៏បានយកសម្ភារៈមួយចំនួនទៅផ្តល់ជូនផងដែរដែលកំពុងមានជីវភាពខ្វះខាត ។ សម្ភារដែលលោកបានយកទៅជូនរួមមានដូចជា ៖ ទឹកដោះគោឆៅ ,ត្រីខ, ទឹកផ្លែឈើ ,ស្កសរ. ទឹកត្រី ,មី,ទឹកសុទ្ធ និងថវិកាចំនួន១២០.០០០រៀលផងដែរ ៕