នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនាយទាហានសកម្ម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលានាយទាហានសកម្ម (ត្មាតពង) នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនាយទាហានសកម្មជំនាន់ទី១៩ ដែលត្រូវបានប្រសិទ្ធិនាមថា តេជោរុងរឿង។
ក្នុងឱកាសនេះដែរ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានបំពាក់ឋានន្តរសក្ដិ ថ្នាក់អនុសេនីយ៍ត្រី និងប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្រដល់និស្សិតនាយទាហានសកម្មជំនាន់ទី១៩នេះ សរុបចំនួន១០៣នាក់។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍, ឧត្ដមសេនីយ៍ ជាថ្នាក់ដឹកនាំស្ថាប័ន-អង្គភាព ចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ព្រមទាំងលោក អគ្គនាយករង អគ្គនាយកដ្ឋានពង្រឹងគុណភាពឧត្ដមសិក្សា នៃក្រសួងអប់រំយុវជន និងកីឡា និងអនុព័ន្ធយោធាអូស្រ្តាលី បារាំង វៀតណាម ឡាវប្រចាំនៅកម្ពុជា រួមទាំងមេបញ្ជាការ មេបញ្ជាការរងបណ្តាកងឯកភាពផ្សេងៗជាច្រើនរូបទៀត៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print