លោក អុិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ បញ្ជា អោយសមត្ថកិច្ចចាប់ខ្លួនបុរសចំណាស់ម្នាក់ បោះដុំថ្មមិនប្រយ័ត្ន ចំក្បាលក្មេងបណ្ដាលឲ្យស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់ បោះដុំថ្មចំក្បាលក្មេងបណ្ដាលឲ្យស្លាប់ ដ៏អោយអាសូរបំផុត។
ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១៤ និង២០នាទីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចកំពង់ ទឹកស្ទឹងជីនិត មុខផ្ទះលោក ញ៉ឹក វង់ ស្ថិតនៅក្នុងភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ  ។
សមត្ថកិច្ចបានអោយដឹងថា៖ សពកុមាររងគ្រោះ ឈ្មោះ សាយ បញ្ញា ភេទប្រុស អាយុ៩ឆ្នាំ នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ជនសង្ស័យ ឈ្មោះ ញឹក វង់ ភេទប្រុស អាយុ៥៨ឆ្នាំរស់នៅភូមិ-ឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញខេត្ត និងស្រុកបានទៅពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពស្ថិតនៅភូមិ-ឃុំខាងលើ  រួចហើយបានឃាត់ខ្លួនជនសង្ស័យ
តាមបញ្ជាលោកព្រះរាជ អាជ្ញាឈ្មោះ អុិត សុធា បានបញ្ជាតាមទូរស័ព្ទនៅម៉ោង៧និង៥៤នាទីយប់ ឲ្យឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីបញ្ជូនខ្លួនមកតំណាងអយ្យការ ដើម្បីផ្តល់យុត្តិធម៍អោយក្រុមគ្រួសារសពកុមាររងគ្រោះ៕

...

ដោយ៖ ប៊ុនរិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print