តំណាងអយ្យការ កោះហៅលោកស្រី បូ សម្ភស្សចូលខ្លួនទៅបំភ្លឺតុលាការ ពាក់ព័ន្ធសំណុំរឿង ជេរប្រមាថជាសាធារណៈ និងបរិហារកេរ្តិ៍

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ តំណាងអយ្យការ គឺ កញ្ញា វ៉ា សក្តា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩
បានចេញដីកា កោះហៅលោកស្រី បូ សម្ភស្ស ដែលគេស្គាល់ថា ជាថៅកែលក់រថយន្ត ឲ្យចូលខ្លួនទៅបំភ្លឺ ពាក់ព័ន្ធសំណុំរឿង ជេរប្រមាថជាសាធារណៈ និងបរិហារកេរ្តិ៍ជាសាធារណៈ។
យោងតាមដីកា កោះហៅ នេះ តំណាងអយ្យការ បានកំណត់ឲ្យលោកស្រី បូ សម្ផស្ស ថៅកែការ៉ាស់លក់រថយន្ត (យីហោ ម៉ាប់គីមសែ 8888 ក្បែរមន្ទីរពេទ្យលោកសង្ឃ) មានទីលំនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នណពេញ ចូលខ្លួនបំភ្លឺនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខ។
សូមជម្រាបជូនថា ជនរងគ្រោះឈ្មោះ ហ៊ត សំណាង ភេទប្រុស អាយុ ២៦ឆ្នាំ បានដាក់ពាក្យបណ្តឹងចូល ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ដោយបានប្តឹង ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សន្តិភាពជាតិ សម្ផស្ស ដែលមានម្ចាស់ឈ្មោះ បូ សម្ផស្ស ពីបទ ជេរប្រមាថជាសាធារណៈ និងបទ បរិហារកេរ្តិ៍ជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៤ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ កន្លងទៅ។
មជ្ឈដ្ឋានទូទៅលើកឡើងថា៖ ច្បាប់អត់មានចែង អោយសងសឹក ហែកហួរ បើកកកាយ បរិហារកេរ្តិ៍ជាសាធារណៈ បើគេមិនសងលុយត្រូវប្តឹងតាមផ្លូវច្បាប់៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print