សមត្ថកិច្ចចាប់ជនសង្ស័យជាឃាតករ និងជាកូនប្រសារកាប់ឪពុកក្មេកស្លាប់ នៅស្រុកពួក បានហើយ

ចែករំលែក៖

ខេត្តសៀមរាប៖ លោក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានប្រាប់អោយដឹងថា៖ កាលពីវេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៩ កម្លាំងអធិការនគរបាលស្រុកពួក សហការជាមួយនគរបាលស្រុកអង្គរជុំ ចាប់ឃាតករ កាប់ឪពុកក្មេកស្លាប់នោះបានហើយ។
ជនសង្ស័យជាឃាតករ ឈ្មោះ សាន ចិក ភេទប្រុស អាយុ៥៦ឆ្នាំ ស្រុកកំណើតនៅភូមិខ្ជាយ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។
សូមបញ្ជាក់៖ កាលពីវេលាម៉ោង ៧ និង០៥នាទីយប់ទី១៩ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីឃាតកម្ម កើតឡើងនៅភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប បង្កឡើងដោយជនសង្ស័យឈ្មោះ សាន ចិក (ត្រូវជាកូនប្រសារជនរងគ្រោះ) បានយកកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះ ឈ្មោះ ផន ប្រេម ភេទប្រុស អាយុ ៨៥ឆ្នាំ បណ្តាលឲ្យស្លាប់ភ្លាមៗនៅហ្នឹកន្លែងកើតហេតុ ហើយជនសង្ស័យក៏គេចខ្លួនបាត់។
មូលហេតុ៖ ជនសង្ស័យបានឈ្លោះគ្នា ជាមួយប្រពន្ធ ហើយជនរងគ្រោះជាឪពុកក្មេក បានទៅបំបែកជម្លោះនោះ ទើបធ្វើឲ្យជនសង្ស័យខឹង បានយកកាំបិតកាប់មកលើជនរងគ្រោះទាំងកំរោលតែម្តង៕

...

ដោយ៖ ប៊ុនរិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print