កម្លាំងសមត្ថកិច្ចសហការជាមួយ ជំនាញរដ្ឋបាលព្រៃ និងនគរបាលកម្ទេចឡដុតឈើយកធ្យូង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងសហការ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ប៉ុស្តិ៍រដ្ឋបាលសំរោង មន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើសំរោង ផ្នែករដ្ឋបាលព្រៃឈើក្រវាញ ចុះបង្រ្កាបបទល្មើសធនធានធម្មជាតិ ឡដុតឈើយកធ្យូង និងរុករានដីព្រៃ។

ប្រតិបត្តិការបង្រ្កាបខាងលើធ្វើឡើងពេញមួយថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចវាល១ និងវាល២ ស្ថិតក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រត្តិបត្តិការនេះ ព័ត៌មានពីកម្លាំងចុះបត្តិ្របត្តិការបង្ហើបថា លទ្ធផល៖ កម្លាំងសហការអនុវត្តន៍កម្ទេចឡដុតឈើយកធ្យូងចំនួន ០៦ឡ និងបានធ្វើការងារកំណត់ព្រំប្រទល់រវាងប្រជាពលរដ្ឋ និងដីព្រៃសហគមន៍ ភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ផងដែរ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print