ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា សមាជិកគណបក្សប្រជា ជនកម្ពុជានៅខណ្ឌឫស្សីកែវទាំងអស់ ត្រូវបន្ដចុះដោះស្រាយនូវរាល់ក្ដីកង្វល់ និងការចង់បានរបស់ប្រជាពលរដ្ឋនៅ មូលដ្ឋានរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ មិនតែប៉ុណ្ណោះត្រូវ បន្ដពង្រឹងនិងពង្រីកសមាជិកឱ្យបានកាន់តែច្រើនដើម្បីយកព្រាបឈ្នះបោះឆ្នោត នៅពេលខាងមុខនេះដោយមិនត្រូវមើលស្រាលលើដៃគូរបស់ខ្លួននោះឡើយព្រោះពេលវេលានៅខ្លីណាស់សម្រាប់យើង ។
លោកបានបញ្ជាក់បែបនេះក្នុងខណៈ ដែលលោកចូលរួមពិធីបូកសរុបការងារ ប្រចាំខែនិងធ្វើការណែនាំដល់ថ្នាក់ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជានៅទូទាំង ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១៥។
លោក អូស្មាន ហាស្សាន់ សមាជិក គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវបានបញ្ជាក់ថា មក ដល់ពេលនេះរាល់សមាជិករបស់គណ បក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវទាំងអស់ត្រូវបន្ដចុះពង្រឹងនិងពង្រីកសមាជិករបស់ខ្លួនឱ្យបានកាន់តែច្រើនឡើងថែម ទៀតនិងត្រូវបន្ដចុះក្ដាប់សភាពការណ៍ឱ្យបានថា តើពួគេត្រូវការអ្វីជាចាំបាច់ នៅក្នុងសហគមន៍របស់ពួកគាត់ដូចជាកត្ដាជីវភាព,ការរស់នៅទំនាក់ទំនងរវាង សង្គម និងគ្រួសារជាមួយស្ថាប័នរដ្ឋនិង ឯកជនជាដើម ។
លោកក៍បានធ្វើការណែនាំដល់សមាជិកក្រុមការងារចុះជួយថ្នាក់ខណ្ឌសង្កាត់ និងគ្រប់ភូមិដែលកន្លងមកបានអនុវត្ដ នូវការងារបាននេះល្អក៏ត្រូវបន្ដដើម្បីអនុវត្ដការងារនេះឱ្យទទួលបានជោគជ័យបន្ដទៀតផងដែរ។
ក្នុងឱកាសនោះលោកអូស្មាន ហាស្សាន់ ក៏បានដាក់ជូននូវផែនការនិងយុទ្ធសាស្ដ្រនានាដើម្បីឱ្យថ្នាក់ដឹកនាំយកទៅអនុវត្ដពង្រឹងនិងពង្រីកតាមមូលដ្ឋានក្នុងគោលបំណងបន្ដលើកកម្ពស់ការពារគោល នយោបាយ ជាពិសេសការសាមគ្គីភាព សហប្រតបត្ដិការក្នុងការងារសង្គម ឱ្យបានកាន់តែទូលំទូលាយ និងត្រូវយក ចិត្ដទុកដាក់ត្រៀមខ្លួនសម្រាប់ការបោះ ឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ និងបោះ ឆ្នោតសកលឆ្នាំ២០១៨ខាងមុខ ។
លោកបន្ដថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានយកចិត្ដទុកដាក់យ៉ាង ខ្លាំងចំពោះសាសនិកអ៊ិនស្លាមនិងផ្ដល់សិទ្ធិ សេរីភាពនិងឱកាសគ្រប់បែបយ៉ាង ។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ប្រទេសជាតិមានសុខសន្ដិភាពមានការអភិវឌ្ឍហើយអ៊ិាស្លាមក៏មានការអភិវឌ្ឍដែរ ។
ជាក់ស្ដែងសមិទ្ធផលដែលសហគមន៍ អ៊ិអស្លាមសម្រេចបានមានព្រះវិហារ អ៊ិកស្លាម មានស៊ូរ៉ាវ មានសាលារៀន និងមន្ទីរពេទ្យនៅគ្រប់ភូមិលើសពីនេះ ទៅទៀតសូម្បីតែនៅទីស្ដីការព្រលាន យន្ដហោះ និងតាមកន្លែងដ៏ទៃខ្លះទៀត ក៏មានកន្លែងសម្រាប់ឱ្យបងប្អូនថ្វាយបង្គុំ ព្រះផងដែរ ។ សាលារៀន ផ្លូវថ្នល់ ព្រមទាំងសមិទ្ធផលជាច្រើនទៀតជាស្នា ដៃដ៏ធំធេងក្រោមការដឹកនាំរបស់គណ បក្សប្រជាជនកម្ពុជា។
រាជរដ្ឋាភិបាលបើកទូលាយដល់សហគមន៍អ៊ិនស្លាមដើម្បីទទួលអំណោយពីបរ ទេសដូច្នេះហើយទើបជំនួយផ្សេងៗពី បណ្ដាប្រទេសទាំងឡាយអាចធ្វើទៅបាន ដោយភាពរលូនហើយកន្លងមកបងប្អូន សាសនិកអ៊ិាស្លាមយើងក៏បានទទួលនូវ ផលប្រយោជន៍យ៉ាងច្រើនផងដែរ ។
លោក ធុយ សុខន អភិបាលខណ្ឌ ឫស្សីកែវនិងជាប្រធានប្រចាំការគណ បក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវបានបញ្ជាក់ថា លោកពិតជាមានមោនភាព ខ្លាំងណាស់ចំពោះការខិតខំប្រឹងប្រែង យកចិត្ដទុកដាក់ពីប្រធានសមាជិកសមា ជិកាបក្សទាំងអស់ដែលរួមសហការគ្នា បានល្អក្នុងការបំរើឱ្យផលប្រយោជន៍ ជូនប្រជាពលរដ្ឋដែលទាំងនេះហើយគឺជាអ្វីដែលគណបក្សនៅមូលដ្ឋានចង់បាន។
លោកក៏បានប្ដេជ្ញាចិត្ដថា នឹងបន្ដរួប រួមជាមួយសមាជិកសមាជិការបក្សទាំងអស់ ដើម្បីបន្ដអនុវត្ដផែនការដែលបក្ស បានដាក់ជូនដោយបន្ដចុះដោះស្រាយនូវ រាល់ក្ដីកង្វល់និងការចង់បានរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែម ទៀត។
លោកអូស្មាន ហាស្សាន់ ក៏បាន បញ្ជាក់ដែរថានៅកម្ពុជាមិនមានទេការរើសអើង ប្រកាន់ពូជសាសន៍ ប្រជាជាតិ កម្ពុជាកំពុងតែរស់នៅយ៉ាងសុខដុមរមនា ជាមួយគ្នា ។ យើងមិនត្រឹមតែមានសុខ ដុមនីយកម្មខាងផ្នែកសាសនាប៉ុណ្ណោះទេតែថែមទាំងមានសុខដុមនីយកម្មនិកាយទៀតដែលធ្វើឱ្យប្រទេសជាសមាជិក អាស៊ាននិងប្រទេសដទៃទៀតកំពុងកោតសរសើរ និងយកធ្វើជាគំរូ។
លោកបន្ដថា ដោយសារតែគណបក្ស ប្រជាជនកម្ពុជាឈ្នះឆ្នោតធ្វើឱ្យប្រទេសជាតិមានសន្ដិភាពសណ្ដាប់ធ្នាប់សាធារណៈ ជួនប្រជាពលរដ្ឋបានល្អនិងការអភិវឌ្ឍ ហើយប្រជាពលរដ្ឋមានជីវភាពធូរធារ ពី១ឆ្នាំទៅ១ឆ្នាំ ។ ដូចនេះគណៈចល នាសានិកអ៊ិងស្លាមត្រូវសហការគ្នាក្ដាប់ឱ្យបានពីសមាជិក សមាជិការបស់ខ្លួន។ នៅពេលមានបញ្ហាលំបាកត្រូវរាយការណ៍ បន្ទាន់មកគណៈចលនាថ្នាក់កណ្ដាល ដើម្បីដោះស្រាយធ្វើយ៉ាងណាឱ្យការបោះឆ្នោតឃុំ សង្កាត់២០១៧ និងការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ២០១៨ ទទួលបានជ័យជម្នះ ៕
ដោយ៖ សំរិត