​លោក​ អូ​ស្មាន​ ហា​ស្សាន់​ ណែ​ នាំ​ឱ្យ​សមាជិក​គណបក្ស​ប្រជាជន​ កម្ពុជា​ខណ្ឌឫស្សីកែវ​ត្រូវ​បន្ដ​ចុះ​ដោះស្រាយ​រាល់​ក្ដី​កង្វល់​និង​ការ​ចង់បាន​ របស់​ប្រជាជន​នៅ​មូលដ្ឋាន​ខ្លួន

ចែករំលែក៖

​ភ្នំពេញ​៖​ លោក​អូ​ស្មាន​ ហា​ស្សាន់​ បាន​បញ្ជាក់​ថា​ សមាជិក​គណបក្ស​ប្រជា​ ជន​កម្ពុជា​នៅ​ខណ្ឌឫស្សីកែវ​ទាំងអស់​ ត្រូវ​បន្ដ​ចុះ​ដោះស្រាយ​នូវ​រាល់​ក្ដី​កង្វល់​ និង​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​នៅ​ មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​ មិនតែប៉ុណ្ណោះ​ត្រូវ​ បន្ដ​ពង្រឹង​និង​ពង្រីក​សមាជិក​ឱ្យ​បាន​កាន់តែ​ច្រើន​ដើម្បី​យក​ព្រាប​ឈ្នះ​បោះ​ឆ្នោត​ នៅ​ពេល​ខាង​មុខ​នេះ​ដោយ​មិន​ត្រូវ​មើល​ស្រាល​លើ​ដៃគូ​របស់​ខ្លួន​នោះ​ឡើយ​ព្រោះ​ពេលវេលា​នៅ​ខ្លី​ណាស់​សម្រាប់​យើង​ ។​

image

​លោក​បាន​បញ្ជាក់​បែប​នេះ​ក្នុង​ខណៈ​ ដែល​លោក​ចូលរួម​ពិធី​បូក​សរុប​ការងារ​ ប្រចាំខែ​និង​ធ្វើការ​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទូ​ទាំង​ ខណ្ឌឫស្សីកែវ​ កាលពី​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​ ២០១៥​។​

​លោក​ អូ​ស្មាន​ ហា​ស្សាន់​ សមាជិក​ គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខណ្ឌឫស្សីកែវ​បាន​បញ្ជាក់​ថា​ មក​ ដល់​ពេល​នេះ​រាល់​សមាជិក​របស់​គណ​ បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌឫស្សីកែវ​ទាំងអស់​ត្រូវ​បន្ដ​ចុះ​ពង្រឹង​និង​ពង្រីក​សមាជិក​របស់​ខ្លួន​ឱ្យ​បាន​កាន់តែ​ច្រើន​ឡើង​ថែម​ ទៀត​និង​ត្រូវ​បន្ដ​ចុះ​ក្ដាប់​សភាពការណ៍​ឱ្យ​បាន​ថា​ តើ​ពួ​គេ​ត្រូវការ​អ្វី​ជា​ចាំបាច់​ នៅ​ក្នុង​សហគមន៍​របស់​ពួក​គាត់​ដូច​ជា​កត្ដា​ជីវភាព​,​ការ​រស់នៅ​ទំនាក់ទំនង​រវាង​ សង្គម​ និង​គ្រួសារ​ជាមួយ​ស្ថាប័នរដ្ឋ​និង​ ឯកជន​ជាដើម​ ។​

​លោក​ក៍បាន​ធ្វើការ​ណែនាំ​ដល់​សមាជិក​ក្រុមការងារ​ចុះ​ជួយ​ថ្នាក់​ខណ្ឌ​សង្កាត់​ និង​គ្រប់​ភូមិ​ដែល​កន្លង​មក​បាន​អនុវត្ដ​ នូវ​ការងារ​បាន​នេះ​ល្អ​ក៏​ត្រូវ​បន្ដ​ដើម្បី​អនុវត្ដ​ការងារ​នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ​បន្ដ​ទៀត​ផង​ដែរ​។​

​ក្នុង​ឱកាស​នោះ​លោក​អូ​ស្មាន​ ហា​ស្សាន់​ ក៏​បាន​ដាក់​ជូន​នូវ​ផែនការ​និង​យុទ្ធសាស្ដ្រ​នានា​ដើម្បី​ឱ្យ​ថ្នាក់ដឹកនាំ​យក​ទៅ​អនុវត្ដ​ពង្រឹង​និង​ពង្រីក​តាម​មូលដ្ឋាន​ក្នុង​គោលបំណង​បន្ដ​លើកកម្ពស់​ការពារ​គោល​ នយោបាយ​ ជា​ពិសេស​ការ​សាមគ្គីភាព​ សហ​ប្រតប​ត្ដិ​ការ​ក្នុង​ការងារ​សង្គម​ ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ និង​ត្រូវ​យក​ ចិត្ដ​ទុកដាក់​ត្រៀមខ្លួន​សម្រាប់​ការ​បោះ​ ឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧​ និង​បោះ​ ឆ្នោត​សកល​ឆ្នាំ​២០១៨​ខាង​មុខ​ ។​

​លោក​បន្ដ​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​យកចិត្ដទុកដាក់​យ៉ាង​ ខ្លាំង​ចំពោះ​សាសនិក​អ៊ិ​ន​ស្លា​ម​និង​ផ្ដល់​សិទ្ធិ​ សេរីភាព​និង​ឱកាស​គ្រប់​បែប​យ៉ាង​ ។​ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​ ប្រទេស​ជាតិ​មាន​សុខ​សន្ដិភាព​មានការ​អភិវឌ្ឍ​ហើយ​អ៊ិ​ា​ស្លា​ម​ក៏​មានការ​អភិវឌ្ឍ​ដែរ​ ។​

​ជាក់ស្ដែង​សមិទ្ធផល​ដែល​សហគមន៍​ អ៊ិ​អ​ស្លា​ម​សម្រេច​បាន​មាន​ព្រះ​វិហារ​ អ៊ិ​ក​ស្លា​ម​ មាន​ស៊ូ​រ៉ាវ​ មាន​សាលារៀន​ និង​មន្ទីរពេទ្យ​នៅ​គ្រប់​ភូមិ​លើស​ពី​នេះ​ ទៅ​ទៀត​សូ​ម្បី​តែ​នៅ​ទីស្ដីការ​ព្រ​លាន​ យន្ដហោះ​ និង​តាម​កន្លែង​ដ៏​ទៃ​ខ្លះ​ទៀត​ ក៏​មាន​កន្លែង​សម្រាប់​ឱ្យ​បងប្អូន​ថ្វាយបង្គុំ​ ព្រះ​ផង​ដែរ​ ។​ សាលារៀន​ ផ្លូវថ្នល់​ ព្រមទាំង​សមិទ្ធផល​ជា​ច្រើន​ទៀត​ជា​ស្នា​ ដៃ​ដ៏​ធំធេង​ក្រោម​ការ​ដឹកនាំ​របស់​គណ​ បក្ស​ប្រជាជន​កម្ពុជា​។​

​រាជរដ្ឋាភិបាល​បើក​ទូលាយ​ដល់​សហគមន៍​អ៊ិ​ន​ស្លា​ម​ដើម្បី​ទទួល​អំណោយ​ពី​បរ​ ទេស​ដូច្នេះ​ហើយ​ទើប​ជំនួយ​ផ្សេងៗ​ពី​ បណ្ដា​ប្រទេស​ទាំងឡាយ​អាច​ធ្វើ​ទៅ​បាន​ ដោយ​ភាព​រលូន​ហើយ​កន្លង​មក​បងប្អូន​ សាសនិក​អ៊ិ​ា​ស្លា​ម​យើង​ក៏​បាន​ទទួល​នូវ​ ផលប្រយោជន៍​យ៉ាងច្រើន​ផង​ដែរ​ ។​

​លោក​ ធុ​យ​ សុ​ខន​ អភិបាល​ខណ្ឌ​ ឫស្សី​កែវ​និង​ជា​ប្រធាន​ប្រចាំការ​គណ​ បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌឫស្សីកែវ​បាន​បញ្ជាក់​ថា​ លោក​ពិតជា​មាន​មោនភាព​ ខ្លាំង​ណាស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ យកចិត្ដទុកដាក់​ពី​ប្រធាន​សមាជិក​សមា​ ជិ​កា​បក្ស​ទាំងអស់​ដែល​រួម​សហការ​គ្នា​ បាន​ល្អ​ក្នុង​ការ​បំរើ​ឱ្យ​ផលប្រយោជន៍​ ជូន​ប្រជាពលរដ្ឋ​ដែល​ទាំងនេះ​ហើយ​គឺជា​អ្វី​ដែល​គណបក្ស​នៅ​មូលដ្ឋាន​ចង់បាន​។​

​លោក​ក៏​បាន​ប្ដេជ្ញា​ចិត្ដ​ថា​ នឹង​បន្ដ​រួប​ រួម​ជាមួយ​សមាជិក​សមាជិការ​បក្ស​ទាំងអស់​ ដើម្បី​បន្ដ​អនុវត្ដ​ផែនការ​ដែល​បក្ស​ បាន​ដាក់​ជូន​ដោយ​បន្ដ​ចុះ​ដោះស្រាយ​នូវ​ រាល់​ក្ដី​កង្វល់​និង​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ ទៀត​។​

​លោក​អូ​ស្មាន​ ហា​ស្សាន់​ ក៏​បាន​ បញ្ជាក់​ដែរ​ថា​នៅ​កម្ពុជា​មិន​មាន​ទេ​ការ​រើសអើង​ ប្រកាន់ពូជសាសន៍​ ប្រជាជាតិ​ កម្ពុជា​កំពុង​តែ​រស់នៅ​យ៉ាង​សុខដុមរមនា​ ជាមួយ​គ្នា​ ។​ យើង​មិន​ត្រឹមតែ​មាន​សុខ​ ដុម​នី​យក​ម្មខាង​ផ្នែក​សាសនា​ប៉ុណ្ណោះ​ទេ​តែ​ថែម​ទាំង​មាន​សុខដុម​នី​យ​កម្ម​និកាយ​ទៀត​ដែល​ធ្វើ​ឱ្យ​ប្រទេស​ជា​សមាជិក​ អាស៊ាន​និង​ប្រទេស​ដទៃ​ទៀត​កំពុង​កោតសរសើរ​ និង​យក​ធ្វើ​ជា​គំរូ​។​

​លោក​បន្ដ​ថា​ ដោយសារ​តែ​គណបក្ស​ ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​សន្ដិភាព​សណ្ដាប់ធ្នាប់​សាធារណៈ​ ជួន​ប្រជាពលរដ្ឋ​បាន​ល្អ​និង​ការ​អភិវឌ្ឍ​ ហើយ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ ពី​១​ឆ្នាំទៅ​១​ឆ្នាំ​ ។​ ដូចនេះ​គណៈ​ច​ល​ នាសា​និក​អ៊ិ​ង​ស្លា​ម​ត្រូវ​សហការ​គ្នា​ក្ដាប់​ឱ្យ​បាន​ពី​សមាជិក​ សមាជិកា​របស់​ខ្លួន​។​ នៅ​ពេល​មាន​បញ្ហា​លំបាក​ត្រូវ​រាយការណ៍​ បន្ទាន់​មក​គណៈ​ចលនា​ថ្នាក់​កណ្ដាល​ ដើម្បី​ដោះស្រាយ​ធ្វើ​យ៉ាងណា​ឱ្យ​ការ​បោះ​ឆ្នោត​ឃុំ​ សង្កាត់​២០១៧​ និង​ការ​បោះ​ ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​២០១៨​ ទទួល​បាន​ជ័យជម្នះ​ ៕​

image(4)

image(2)

image(1)

image(3)

...

ដោយ​៖ សំរិត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print