ភ្នំពេញ៖ កម្លាំងនគរបាលផ្នែក អន្ដរាគមន៍សហការជាមួយកម្លាំងនគរបាលកាកាបខណ្ឌពោធិ៍សែនជ័យឃាត់ ខ្លួនក្រុមពលទាហានចំនួន៥នាក់និងស្រី ស្នេហ៍ម្នាក់ទៀតដែលនាំគ្នាសំងំជក់គ្រឿង ញៀននៅក្នុងផ្ទះសំណាក់យីហោ ពៅ ពៅ ២៤ម៉ោង បន្ទប់លេខ៣ កាលពីវេលា ម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ ។
ជនសង្ស័យទាំង៥នោះទី១-ឈ្មោះជន តូម៉ា ភេទប្រុស អាយុ២១ឆ្នាំ, ទី២-ឈ្មោះ មាឃ យូម៉េង ភេទប្រុស អាយុ១៩ឆ្នាំ, ទី៣-ឈ្មោះអេង សុធី ភេទប្រុស អាយុ ២២ឆ្នាំ, ទី៤-ឈ្មោះ ម៉េត រតនា ភេទ ប្រុស អាយុ១៩ឆ្នាំ,ទី៥ឈ្មោះ សឿន ស៊ិន ស៊ាវឡុក អាយុ២០ឆ្នាំ ទាំង៥នាក់ជា ទាហានកងប្រឆាំងភេរវកម្ម និងឈ្មោះ សុខ ស្រីលក្ខណ៍ ភេទស្រី អាយុ១៧ឆ្នាំ (ស្រីស្នេហ៍) ស្នាក់នៅភូមិទ្រា សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរ បាលខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា មុននិងឈានដល់ការឃាត់ខ្លួននេះគឺដោយ សារមានការសហកាពីម្ចាស់ផ្ទះសំណាក់ បានរាយការណ៍ទៅលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ ពីករណីជនសង្ស័យទាំង៥នាក់ខាងសេព គ្រឿងញៀនទើបលោកបានបញ្ជាកម្លាំងនគរបាលប៉ុស្ដិ៍កាកាបសហការនិងកម្លាំង អន្ដរាគមន៍ចុះទៅផ្ទះសំណាកខាងលើ ដើម្បីឆែកឆេរ ។ បន្ទាប់ពីឆែកឆេររួច កម្លាំងនគរបាលបានរកឃើញឧបរណ៍ សម្រាប់ជក់មួយចំនួនព្រមទាំងថ្នាំញៀនប្រភេទម៉ាទឹកកក១កញ្ចប់តូច,ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស គ្មានស្លាកលេខ ឃាត់ខ្លួនក្រុមទាហាន៥នាក់និងនារីម្នាក់នេះមកប៉ុស្ដិ៍នគរបាលកាកាបដើម្បី សាកសួរនិងកសាងសំណុំរឿងបញ្ចូនទៅឱ្យមេកងពលបន្ទាយប្រឆាំងភេរវកម្ម ដើម្បី ចាត់ការបន្ដ ៕
ដោយ៖ សុខា សែនជ័យ