នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានបង្ហាញមុខជនសង្ស័យទាំង១០នាក់ ក្នុងករណីវាយប្លន់ម៉ូតូប្រជាពលរដ្ឋយ៉ាងសកម្មក្នុងរាជធានី-ខេត្ត

ចែករំលែក៖

​ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌ​ដង្កោ នាវេលាម៉ោង៩ ​និង​​២៥នាទីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ បានធ្វើការបង្ហាញមុខជនសង្ស័យ ១០នាក់ ករណីវាយ​ប្លន់​​ម៉ូតូ​​ប្រជា​ពលរដ្ឋក្នុងរាជធានី-ខេត្ត ដកហូតវត្ថុតាងម៉ូតូ ៧គ្រឿង រួមទាំងសម្ភារៈធ្វើសកម្មភាព​មួយ​ចំនួនទៀត ។

image3 (1)

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង១០នាក់មាន៖

  1. ឈ្មោះ ធឿន រ៉ាវី ហៅ រ៉ា ហៅ រិទ្ធ ភេទ​ប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់​នៅភូមិសាមគ្គីទី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌ​ពោធិ៍សែនជ័យ
  2. ឈ្មោះ នី និត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ស្នាក់​នៅ​ផ្ទះ​ជួលម្ដុំកា្ដន់២  សង្កាត់មិត្តភាព ខណ្ឌ៧មករា
  3. ឈ្មោះ សួង សុខនាង ភេទស្រី អាយុ២២ឆ្នាំ មុខ​​របរ​មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិព្រៃព្រឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
  4. ឈ្មោះ រឿង សុវណ្ណ ហៅភើ្លង ភេទ​ប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
  5. ឈ្មោះ ស៊ុន តឹកឡាយ ហៅគឹម ភេទប្រុស អាយុ២៦ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ ទីលំនៅមិនពិតប្រាកដ ស្រុកកំណើត ភូមិចារ ឃុំចារ ស្រុកព្រែកកប្បាស ខេត្តតាកែវ។
  6. ឈ្មោះ គីង គឹមស៊ន  ហៅ វ៉េវ ភេទ​ប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្បែរផែស្ងួតតេងឡាយ​ សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍សែនជ័យ ។
  7. ឈ្មោះ វណ្ណ ដារ៉េត ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រះពោធិ៍ ឃុំភ្នំបាទ ស្រុក​ពញា​ឮ ខេត្តកណ្តាល។
  8. ឈ្មោះ មឿន គន្ធា ហៅ ចន្ថា ភេទស្រី អាយុ​៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្ត​កណ្តាល។
  9. ឈ្មោះ រិន បូរិទ្ធ ហៅ រិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរប​រ​មិន​ពិត​ប្រាកដ ទីលំនៅផ្ទះជួលភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
  10. ឈ្មោះ ឆឹង ពិដោរ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួលភូមិជម្ពូវន្ត័ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចប្រាប់បន្តឲ្យដឹងថា ជនសង្ស័យធ្លាប់ធ្វើសម្មកភាព វាយប្លន់យកម៉ូតូកន្លងមក គឺ​ចាប់​​ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ នៅសង្កាត់ពន់សាំង ខណ្ឌព្រែកព្នៅ បានធ្វើសកម្មភាព​វាយ​ប្លន់​​ម៉ូតូ បណ្តាលអោយជនរងគ្រោះស្លាប់ ១នាក់ និងបានធ្វើសកម្មភាពយ៉ាងសកម្ម​នៅក្នុង​រាជ​ធានី​​ភ្នំពេញ និងខេត្ត ចំនួន ១២លើក ក្នុងនោះមាន៖ ខណ្ឌដង្កោ ៣លើក, ខណ្ឌព្រែកព្នៅ ៣លើក (ជន​រង​​គ្រោះស្លាប់ ១នាក់), ខណ្ឌពោធិ៍សែនជ័យ ៣លើក (ជនរងរបួសធ្ងន់ ១នាក់),​ ខណ្ឌ​ជ្រោយ​ចង្វា ១លើក (ជនរងគ្រោះស្លាប់១នាក់), និងខេត្តកំពង់ចាម ២លើក (ជនរង​គ្រោះ​របួស​ធ្ងន់​១នាក់) ។

​ដោយឡែកនាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ ជនសង្ស័យចំនួន៣នាក់ (ស្រី១នាក់) បានរៀប​ចំ​គំរោង​​ប្លន់​ម៉ូតូ​ឌុប ដោយអោយជនសង្ស័យ ១នាក់ជា (ស្រី) ជាអ្នកហៅម៉ូតូឌុបជិះមកផ្លូវ៣០ម៉ែត្រ ភូមិ​ព្រៃទីទុយ​សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំណែកជនសង្ស័យ០២នាក់ (ប្រុស) កាន់​ម៉ា​ឡេតរុំអាវយឺតខ្មៅ ជិះម៉ូតូ ១គ្រឿង នៅរង់ចាំ ដើម្បីធ្វើសកម្មភាព តែត្រូវ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ ល្បាត​ឃើញជនសង្ស័យ ហៅត្រួតពិនិត្យ និងឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ មក​ធ្វើ​ការ​សាក​សួរ ទើបឈានដល់ការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ៧នាក់ (ស្រី២នាក់) បន្ថែមទៀត  រួមមានខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន ៤នាក់ (ប្រុស) ដកហូតម៉ូតូ២គ្រឿង ខណ្ឌ​ទួល​​គោកឃាត់ខ្លួន ១នាក់ (ប្រុស) ដកហូតម៉ូតូ ៤គ្រឿង និងខេត្តកណ្តាល ឃាត់ខ្លួន ២នាក់ (ស្រី) ។

​សមត្ថកិច្ចប្រាប់បញ្ជាក់ឲ្យដឹងថា ដោយមានការដឹកនាំ ចង្អុលបង្ហាញ និង​ការ​ដាក់​ចុះ​នូវ​ផែន​ការ-វិធានការសំខាន់ៗ របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស​ការអនុវត្តន៍​លើ​វិធាន​ការ​បង្ការ និងបង្ក្រាបបទល្មើស របស់លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរង និង​ជាស្នងកា​រនគរ​បាល​រាជធានីភ្នំពេញ និងក្រោមការដឹកនាំរបស់គណបញ្ជាការឯកភាពខណ្ឌដង្កោ ដោយមានការដឹកនាំ​បញ្ជា​ផ្ទាល់ពីលោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាល​ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទើបឈានដល់ការបង្ក្រាបមុខ សញ្ញាវាយប្លន់យកម៉ូតូដ៏សកម្មទាំង ១០នាក់ នេះ  ដកហូតម៉ូតូចំនួន ៧គ្រឿង និងសម្ភារៈ​បង្ក​បទ​ល្មើស​មួយចំនួនទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទា​ទោស​ទៅតាមផ្លូវច្បាប់ ៕

image2 (1)

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print