ព្រោះតែគេបើករថយន្តកៀររថយន្តខ្លួនព្យាយាមបើកដេញតាមទៅបុករថយន្តលាយស៊ីម៉ង់ត៍រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកបាឡែនមួយគ្រឿងយ៉ាងលឿនដេញតាមរថយន្តមួយគ្រឿងទៀតម៉ាកហាយឡែនឌ័រព្រោះតែរថយន្តនេះបានបើកកៀនិងរថយន្តរបស់ខ្លួន ហើយក៍ទៅបុកនិងរថយន្តក្រឡុកសុីម៉ង់ត៍STBបណ្តាលអោយរងការខូចខាតរថយន្តខ្លួនឯងទៅវិញ ។

IMG-20151209-WA0040

គ្រោះថ្នាក់ខាងលើបង្កភាពភ្ញាក់ផ្អើរកាលពីម៉ោង៩ និង២០នាទីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥នៅចំណុចផ្លូវ១០៩៧កែងផ្លូវបេតុង ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

អ្នកបើករថយន្តបង្កគ្រោះថ្នាក់ឈ្មោះ សៅ នី ភេទប្រុស អាយុ២៣ឆ្នាំមុខរបរធ្វើការនៅឃ្លាំងរថយន្តស្នាក់នៅកន្លែងធ្វើការ ផ្លូវ៥៩៨ សង្កាត់ច្រាំចំរះ២ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើត ភូមិខេត្តសំណាញ់ ឃុំមានជ័យ ស្រុករំដួល ខេត្តស្វាយរៀង។ អ្នកបើករថយន្តលាយស៊ីម៉ង់ត៍មិនបានស្គាល់អត្តសញ្ញាណឡើយ ។

ប្រភពនៅកន្លែងកើតហេតុខាងលើបានប្រាប់ថា មុនកើតហេតុបានឃើញយុវជនម្នាក់បើករថយន្តកាមរីបាឡែនពណ៌ទឹកប្រាក់មិនមានស្លាកលេខបានបើកប្រដេញគ្នាជាមួយរថយន្តហាយឡែនឌ័រ ពណ៌ស្ករ មិនចាំស្លាកលេខដោយបើកមកក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចខាងលើមានរថយន្តលាយស៊ីម៉ង់ត៍របស់ក្រុមហ៊ុនBSTបើកចេញពីផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងរួចបត់ឆ្វេងធ្វើអោយរថយន្តកាមរីបាឡែនខាងលើអកសឺជាន់ហ្វ្រាំងមិនទាន់ក៍ជ្រុលទៅបុកចំកង់ក្រោយផ្នែកខាងឆ្វេងរថយន្តលាយស៊ីម៉ង់ត៍បណ្តាលអោយខ្ទេចមុខទាំងស្រុង ចំណែករថយន្តហាយឡែនឌ័របានគេចបាត់ ក្នុងករណីនេះមិនមានអ្នករងរបួសឡើយ ។

តាមសំដីអ្នកបើករថយន្តកាមរីបាឡែនបានប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុគាត់បានបើករថយន្តមកផ្សារទំនប់នៅ ផ្លូវ598 ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ខណៈបើកមកជិតដល់ផ្សារទៅហើយស្រាប់តែមានរថយន្តហាយឡែនឌ័រ ពណ៌ស្ករ មួយគ្រឿងបើកមកកៀររថយន្តរបស់គាត់បណ្តាលអោយកូទថ្នាំពេលនោះរថយន្តខាងលើមិនបានឈប់និយាយគ្នាទេបែជាព្យាយាមបើករត់ទើបគាត់បើករថយន្តប្រដេញពីក្រោយខណៈមកដល់ចំណុចខាងលើក៍ជ្រុលទៅបុករថយន្តលាយស៊ីម៉ង់ត៍ខាងលើតែម្តង ។

ក្រោយកើតហេតុភាគីរថយន្តទាំងសងខាងមិនបានប្តឹងផ្តល់គ្នាឡើយដោយសុខចិត្តយករថយន្តទៅធ្វើរៀងៗខ្លួនបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

IMG-20151209-WA0041

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print