ខេត្ដពោធិ៍សាត់៖ រថយន្ដដឹកឈើ ប្រណីតមួយគ្រឿងដែលត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចាប់កាលពីព្រឹកប្រលឹម ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ រហូតដល់ប្រលប់ ថ្ងៃដដែលត្រូវបានគេរាយការថា បាន ដោះលែងទៅវិញហើយថ្នូរនឹងប្រាក់ជា ច្រើន ។
ប្រភពបានបង្ហើបថា អ្នកដែលរត់ ការយករថយន្ដដឹកឈើប្រណីតនោះជា មន្ដ្រីយោធាពាក់ផ្កាយ១ តែគេពុំស្គាល់ អត្ដសញ្ញាណឡើយ ។
ពាក់ព័ន្ធនឹងព័ត៌មាននេះនគរវត្ដមិន អាចរកការពន្យល់ពីលោក ទុង ធីរម្យ នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាង ត្បូងបឹងទន្លេសាបបានទេនៅព្រឹកថ្ងៃទី៩ ធ្នូ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ចចម្រុះបាន ចាប់រថយន្ដមួយគ្រឿងម៉ាក LONG FENG ពណ៌ត្រេអ៊ី ពាក់ស្លាលេខខេមរ ភូមិន្ទ 01-RCAF3-4776 នៅចំណុច ភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។ ជាមួយការចាប់ ឃាត់រថយន្ដខាងលើនេះសមត្ថកិច្ចបាន រកឃើញឈើប្រណីតនិងឃាត់ខ្លួនអ្នក បើករថយន្ដដឹកឈើព្រមទាំងអ្នករួម ដំណើរផងដែរបញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុកក្រគរ បន្ទាប់មកបញ្ជូន ទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ដពោធិ៍សាត់ នៅរសៀលថ្ងៃទី៨ដដែលនោះ ។
បើតាមប្រភពពីមន្ដ្រីរដ្ឋបាលព្រៃ ឈើខេត្ដម្នាក់បានឱ្យដឹងថា រថយន្ដដឹក ឈើដែលបង្ក្រាបបានហើយដោះលែង ទៅវិញនោះ សមត្ថកិច្ចបានរកឃើញ ឈើធ្នង់មុខកាត់ធំៗចំនួន៤៥ដុំ ស្មើនឹង ៧,៦០២ម៉ែត្រគូប ។ ក្នុងនោះបានឃាត់ ខ្លួនអ្នកនៅលើរថយន្ដទី១-ឈ្មោះ អាន រ៉េន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ យោធា មានអត្ដលេខ២២៩៩៤៤ ឋានន្ដរស័ក្ដិពលបាលទោល និងទី២-ឈ្មោះ អ៊ុយ សុភា ភេទប្រុស អាយុ៤៥ឆ្នាំ ជា យោធាមានអត្ដលេខ២២៩៩៧៩ ឋាន ន្ដរស័ក្ដិនាយចំណង ដែលអ្នកទាំងបម្រើ ការនៅអង្គភាពកងពលតូចដឹកជញ្ជូន លេខ៩៩ ។
មន្ដ្រីដដែលបានបញ្ជាក់ថា ឈើ ដែលត្រូវបានគេរត់ការដោះលែងនោះ បានដឹងចេញពីចំណុចភូមិក្សេត្របូរី ឃុំ សន្ទ្រែ ស្រុកភ្នំក្រវាញ ហើយការដឹក ជញ្ជូននេះគឺបានធ្វើឡើងជាច្រើនជើង មកហើយ ៕
ដោយ៖ ប៉ឹម ពិន