ខេត្តកំពង់ចាម៖ សាកសពបុរសម្នាក់ត្រូវគេប្រទះឃើញចង.កនៅនឹងដើមប្រេងខ្យល់ស្លាប់កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចទំនប់៥កុម្ភៈ ស្ថិតក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។
រងគ្រោះឈ្មោះ សួន កុសល ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្រុមគ្រួសារសពបានបញ្ជាក់ថា ជនរងគ្រោះធ្លាប់មានជំងឺសរសៃប្រសាទ និងបានផឹកស្រាស្រវឹង ហើយចាកចេញពីផ្ទះនៅពេលជិតភ្លឺ ដោយក្រុមគ្រួសារពុំបានដឹង លុះរហូតមកដល់ម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ មានប្រជាពលរដ្ឋដើរឆ្លងកាត់តាមទំនប់៥កុម្ភៈ ក៏ប្រទះឃើញសពឈ្មោះ សួន កុសល ចង.កសម្លាប់ខ្លួន ។
នគរបាលជំនាញបានពិនិត្យសាកសព ហើយបានឲ្យដឹងថា ជនរងគ្រោះពិតជាធ្វើអត្តឃាតដោយយកខ្សែនីឡុងប្រវែង២ម៉ែត្រ ចង.ក ពិតប្រាកដមែន ។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ៕
ដោយ៖ ហេង សូរិយា