លោក​ នុ​ត​ ពុធ​ដា​រ៉ា​ ដឹកនាំ​មន្ត្រីរាជការ​ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ លោក​ រស់​ រឿ​ន​ ចៅសង្កាត់​ស្ពានថ្ម​

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ លោក​ នុ​ត​ ពុធ​ដា​រ៉ា​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​បាន​ដឹកនាំ​មន្ត្រីរាជការ​ និង​ចៅសង្កាត់​ទាំង​១២​ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ លោក​ រស់​ រឿ​ន​ ចៅសង្កាត់​ស្ពានថ្ម​ ខណ្ឌដង្កោ​បន្ទាប់​ពី​នៅ​គេហដ្ឋាន​ស្ថិត​ក្នុងភូមិ​ម៉ឺន​ត្រា​ សង្កាត់​ស្ពានថ្ម​ លោក​បាន​ទទួលមរណភាព​ កាលពី​វេលា​ម៉ោង​ ១០,៤០​នាទី​ ថ្ងៃ​ទី​០៨​ ខែធ្នូ​ កន្លង​ទៅ​ ដោយ​រោគាពាធ​ ក្នុង​ជន្មាយុ​៦៨​ឆ្នាំ​។​

image1

​លោក​ នុ​ត​ ពុធ​ដា​រ៉ា​ បាន​សម្តែង​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​គ្រួសារ​សព​លោក​ រស់​ រឿ​ន​ ដោយ​បាន​ចាត់ទុកជា​ការ​បាត់បង់​មេ​គ្រួសារ​ ដ៏​ល្អ​មួយ​រូប​ ជាទី​គោរព​ស្រឡាញ់​ និង​ជា​បុគ្គល​មួយ​រូប​ដ៏​ឆ្នើម​ ដែល​ បាន​ខិតខំ​បំពេញការងារ​បម្រើ​ជាតិ​ និង​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​អត់​ពី​ចិត្ត​ពី​ថ្លើម​ក្នុង​រយៈពេល​ដែល​លោក​នៅ​មានជីវិត​ រហូត​ដល់​បាត់​បង់ជីវិត​។​

លោក​អភិបាល​ក៏​បាន​កោតសរសើរ​ចំពោះ​លោក​រស់​ រឿ​ន​ ដែល​ជា​មន្ត្រី​ដ៏​សកម្ម​នឹង​ការងារ​ ជា​ពិសេស​ការ​បម្រើ​ប្រជាពលរដ្ឋ​ និង​ខិតខំ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន​។​

​ក្នុង​ឱកាស​នេះ​ដែរ​លោក​អភិបាល​ខណ្ឌ​ បាន​ចូលរួម​បុណ្យ​ជា​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល​ផង​ដែរ​ ហើយ​មន្ត្រីរាជការ​សាលា​ខណ្ឌ​ និង​ចៅសង្កាត់​នានា​ ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​តាម​សទ្ធា​ជ្រះថ្លា​ផង​ដែរ​ ៕​

image2

image4

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print