ដោយសារ​មាន​ជំងឺ​រ៉ាំរ៉ៃ​ បុរស​ម្នាក់​យក​ខ្សែ​នីឡុង​ចង​.​ក​ សម្លាប់​ខ្លួន

ចែករំលែក៖

​ខេត្តកំពង់ចាម​៖​ សាកសព​បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ចង​.​ក​នៅ​នឹង​ដើម​ប្រេងខ្យល់​ស្លាប់​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ទំនប់​៥​កុម្ភៈ​ ស្ថិត​ក្នុងភូមិ​ថ្នល់​បែក​កើត​ ឃុំ​ស្វាយ​ទាប​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ ។​

​រង​គ្រោះ​ឈ្មោះ​ សួន​ កុសល​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ថ្នល់​បែក​កើត​ ឃុំ​ស្វាយ​ទាប​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​។​

​ក្រុម​គ្រួសារ​សព​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ធ្លាប់​មាន​ជំងឺសរសៃប្រសាទ​ និង​បាន​ផឹកស្រា​ស្រវឹង​ ហើយ​ចាក​ចេញពីផ្ទះ​នៅ​ពេល​ជិត​ភ្លឺ​ ដោយ​ក្រុម​គ្រួសារ​ពុំ​បានដឹង​ លុះ​រហូត​មក​ដល់​ម៉ោង​៤​ទៀប​ភ្លឺ​ ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ មាន​ប្រជាពលរដ្ឋ​ដើរ​ឆ្លងកាត់​តាម​ទំនប់​៥​កុម្ភៈ​ ក៏​ប្រទះ​ឃើញ​សព​ឈ្មោះ​ សួន​ កុសល​ ចង​.​ក​សម្លាប់​ខ្លួន​ ។​

​នគរបាល​ជំនាញ​បាន​ពិនិត្យ​សាកសព​ ហើយ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ពិតជា​ធ្វើ​អត្តឃាត​ដោយ​យក​ខ្សែ​នីឡុង​ប្រវែង​២​ម៉ែត្រ​ ចង​.​ក​ ពិតប្រាកដ​មែន​ ។​

​បច្ចុប្បន្ន​ សព​ជន​រង​គ្រោះ​ ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ ៕​

sfd3

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print