ទិវាពីភពលោកប្រយុទ្ធនិងជំងឺអេដស៏១ធ្នូ២០១៥និងទទួលអំណោយមនុស្សធម៏នៅស្នាក់ការសាខាកាកបាទក្រហមខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥នៅស្នាក់ការសាខាកាកបាទក្រហមខេត្តស្វាយរៀងមានរៀបចំពីធីទិវាពីភពលោកប្រយុទ្ធនិងជំងឺអេដស៏១ធ្នូ២០១៥ និងទទួលអំណោយមនុស្សធម៏នៅស្នាក់ការសាខាកាកបាទក្រហមខេត្ត ក្រោមអញ្ជើញជាអធិបតីឯពីលោកជៀងអំប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត លោកស្រីនាងសេដ្ឋាជៀងអំប្រធានកាកបាទក្រហមសាខាខេត្តស្វាយរៀង ។

12347928_470747799794696_7721868700221777675_n

ក្នុងឪកាសនោះដែរក៏មានការចូលរួមពីលោកជំទាវឯកឧត្តមអស់លោកលោកស្រីជាប្រធានអនុប្រធានសាខាកាកបាទក្រហមជុំវិញខេត្តនិងអ្នករស់នៅជាមួយផ្ទុកមេរោគអេដស៏ កុមាកំព្រាដោយសារអេដស៏ទាំង២១៥នាក់ផងដែរ ។

ក្នុងឪកាសនោះលោកស្រីនាងសេដ្ឋាជៀងអំប្រធានកាកបាទក្រហមសាខាខេត្តស្វាយរៀងបានអានសាលិខិតផ្ញើជូនបងប្អូនជនរួមជាតិសម្ដេចកិត្តិព្រទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានាឪកាសទិវាពីភពលោកប្រយុទ្ធនិងជំងឺអេដស៏១ធ្នូ២០១៥ក្រោមទិសស្លោក(ឈានឆ្ពោះសម្រេចគោលដៅយុទ្ធសាស្រ្ត៩០_៩០_៩០)ខ្ញុំមានសេចក្ដីរីករាយចូលរួមជាមួយរាជរដ្ឋាភិបាលអស់លោក លោកស្រីបងប្អូនជនរួមជាតិទាំងអស់ដើម្បីបន្តប្រយុទ្ធនិងមេរោគអេដស៏និងជំងឺអេដស៏រហូតបានសម្រេចតាមទិសស្លោកខាងលើ ។

លោកស្រីបានបន្តទៀតថាកម្ពុជាធ្លាប់មានការរីកដាលមេរោគអេដស៏ធ្ងន់ធ្ងរបំផុតនៅឆ្នាំ១៩៩៨ដោយមានអាត្រាផ្ទុកមេរោគអេដស៏១.៦ភាគរយក្នុងចំណោមប្រជាពលរដ្ឋទូទៅអាយុ១៥ឆ្នាំ ៤៩ឆ្នាំប៉ុន្តែដោយមានការដឹកនាំប្រកបដោយជោគជ័យធ្វើអោយអត្រាផ្ទុកមេរោគអេដស៏ធ្លាក់ចុះមកត្រឹម០.៦ភាគរយនៅឆកនាំ២០១៥ ។ ហើយទន្ទឹមនឹងភាពជោគជ័យដ៏ធំធេងនេះយើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរព្រោះថាយើងអាចភ្លេចអេដស៏តែអេដស៏មិនភ្លេចយើងទេ ។

បន្ទាប់ពីតំណាងអ្នករស់នៅជាមួយមេរោគអេដស៏បានឡើងអានចំណាប់អារម្មណ៏រួចមកលោកជៀងអំប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តបានថ្លែងថាក្នុងនាមអភិបាលខេត្តនិងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមខេត្តស្វាយរៀងដោយនាមខ្ញុំផ្ទាល់សូមថ្លែងអំណរគុណអបអរសាទរចំពោះវត្តមានលោកលោកស្រីសមាជិកគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងប្រជាពលរដ្ឋព្រមទាំងក្មួយៗទាំងអស់ ។

ហើយក៏សូមនាំមកនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ និងសេចក្ដីនឺករលឹកពីសំណាក់សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពិសេសការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់សម្ដេចកិត្តិព្រទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះលោកយាយលោកតាបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តស្វាយរៀងដោយសេចក្ដីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ។

លោកជៀងអំបន្តថាក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាសាខាកាកបាទក្រហមកម្ពុជាខេត្តបានយកចិត្តទុកដាក់អនុវត្តនូវសកម្មភាពការងារតាមទិសដៅយុទ្ធសាស្រ្តទស្សនះវិស័យ និងបេសកកម្មនៃវិស័យស្នូលទាំង៤គឺលើកកម្ពស់តម្លៃមនុស្សធម៌ និងគោលការណ៏គ្រឹះទាំង៧របស់ចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហមពោលគឺភាពមនុស្សធម៌ភាពមិនលំអៀងអព្យាក្រឹត្រភាព សេវាកម្មស្ម័គ្រចិត្តឯកភាពនិងសកលផាពគឺជាំគ្គុទេស៏ដ៏ត្រឹមត្រូវនិងប្រកបទៅដោយគុណតម្លៃសម្រាប់ការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ ការលើកកម្ពស់សុខភាពការអភិវឌ្ឍស្ថាប័ននិងធនធានផងដែរ ។

ក្នុងឪកាសនោះលោកជៀងអំប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តលោកស្រីនាងសេដ្ឋាជៀងអំប្រធានកាកបាទក្រហមសាខាខេត្តស្វាយរៀងក៏បានចែកអំណោយដល់អ្នករស់នៅជាមួយផ្ទុកមេរោគអេដស៏កុមាកំព្រាដោយសារអេដស៏ទាំង២១៥នាក់ដោយក្នុងម្នាក់ៗទទួលបានអង្ករ៣០គីឡូរក្រាម កន្សែងពោះគោ១ មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអីវ១យួរ សាប៊ូរ៤ដុំ ថវិការសម្ដេចកិត្តិព្រទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៣ម៉ីនរៀល និងថវិការលោកស្រីហៅចន្ទ័សិរីទេពីចៅភិរុណ ២ម៉ីនរៀលផងដែរ ៕

12345581_470747879794688_7846293458870669071_n

12316556_470748036461339_1327459798862901360_n

12341370_470748083128001_6687454990943270830_n

12347959_470748013128008_5008612955718513709_n

12311174_1725245287708143_5437241620975667673_n

12346393_1725245191041486_3400961273267899898_n

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print