អ្នក​ភូមិ​​២​ភូមិ​នៅ​ស្រុក​ស្នួល​ ពុល​ស្រាស​ស្លាប់​២​នាក់​ និង​កំពុង​សង្គ្រោះ​ជា​ច្រើន​នាក់​នៅ​មន្ទីរ​ពេ​ទ្រ​

ចែករំលែក៖

​ខេត្តក្រចេះ​៖​ អ្នក​ភូមិ​ចំនួន​២​ភូមិ​ផ្សេង​គ្នា​ នៅ​ក្នុងស្រុក​ស្នួល​ ខេត្តក្រចេះ​ បាន​ពុល​ស្រា​សស្លាប់​ជា​បន្តបន្ទាប់​ និង​មាន​អ្នក​ភូមិ​ប្រុស​ ស្រី​ជា​ច្រើន​នាក់​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សង្គ្រោះ​ ពី​ក្រុម​គ្រូ​ពេ​ទ្រ​ ។​

20151209_110940

​អាជ្ញាធរ​ស្រុក​ស្នួល​បាន​និយាយ​ថា​ នេះ​ជា​បាតុភាព​មួយ​ផ្សេង​ទៀត​ ខណៈ​អ្នក​ពុល​សាច់​ឆ្កែ​នៅ​តែ​បន្ត​ស្លាប់​ តែ​អី​ឡូ​វ​ចូល​មក​ដល់​អ្នក​ពុល​ស្រា​ស បង្ក​ឱ្យ​ស្ត្រី​២​នាក់​ នៅ​ភូមិ​ផ្សេង​គ្នា​បាន​ស្លាប់​ជា​បន្តបន្ទាប់​ និង​កំពុង​សង្គ្រោះ​ជាង​២០​នាក់​ ។​

​ការ​ភ្ញាក់ផ្អើល​សារ​ជា​ថ្មី​មួយ​នេះ​បាន​កើតលើង​កាលពី​រសៀល​ថ្ងៃ​ទី​៨​ ខែធ្នូ​ បន្ទាប់​ពី​មាន​ អ្នក​ភូមិ​ប្រុស​-​ស្រី​ ជា​ច្រើន​នាក់​ ត្រូវ​បាន​នាំ​មក​សង្គ្រោះរ​ណូ​ក​រណែល​នៅ​មន្ទីរពេទ្យ​ស្នួល​ និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ​ ហើយ​អាកា​រៈ​របស់​អ្នក​ភូមិ​ទាំងនេះ​ត្រូវ​បាន​អាជ្ញាធរ​ដាក់​ការ​ កំណត់​ថា​ បណ្តាល​ពី​ពុល​ស្រា​។​

​អធិការ​នគរបាល​ស្រុក​ស្នួល​ លោក​ ចាន់​ សុខ​គី​ម​ បានឱ្យ​ដឹង​ថា​ អ្នក​ភូមិ​ដែល​រង​នូវ​ការ​ពុល​ស្រា​.​ស​ ទាំង​២​នាក់​នេះ​ ១​ឈ្មោះ​ ប្រលុង​ ធឿ​ន​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ​ស្រែ​ថ្មី​ ឃុំ​ឃ្សឹ​ម​ ស្រុក​ស្នួល​ និង​ម្នាក់​ទៀត​ឈ្មោះ​ កន​ សា​រឿ​ន​ ភេទ​ស្រី​អាយុ​២៦​ឆ្មាំ​ រស់នៅ​ភូមិ​ត្រពាំង​ល័​ក្ខ​ ឃុំ​ឃ្សឹ​ម​ ស្រុក​ស្នួល​ បាន​ស្លាប់​កាលពី​ល្ងាច​ថ្ងៃ​ទី​៨​ ខែធ្នូ​ ក្នុង​នោះ​ក៏​មាន​អ្នក​ភូមិ​ប្រុស​-​ស្រី​ជាង​២០​នាក់​ផ្សេង​ទៀត​ក៏​កំពុង​រង​នូវ​អ​កា​រៈ​ពុល​ធ្ងន់​និង​ស្រាល​។​

​អ្នក​ភូមិ​ដែល​បាន​ស្លាប់​និង​រង​នូវ​ការ​ពុល​ទាំងនេះ​ បាន​កើត​មាន​ឡើង​ក្រោយ​ពី​ពួក​គាត់​បាន​ទទួលទាន​ស្រា​.​ស​ត្រាំ​សំបកឈើ​នាងនួន​ដែល​ត្រាំ​ជាមួយ​ស្រា​ សរ​ ដាក់​លក់​នៅ​តៀម​ចាប់​ហ៊ួ​យ​មួយ​កន្លែង​ ក្នុងភូមិ​។​

​អភិបាលស្រុក​ស្នួល​ លោក​ គឹ​ម​ គង់​នី​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ ពី​មាន​អ្នក​ភូមិ​ស្លាប់​និង​រង​គ្រោះរ​ណូ​ករ​ណេ​ល​ ដែល​អាជ្ញាធរ​បាន​កំណត់​ថា​ បណ្តាល​មក​ពី​ ពុល​ស្រា​នេះ​ នៅ​ថ្ងៃ​ទី​៩​ ខែធ្នូ​ កម្លាំង​អាជ្ញាធរ​ស្រុក​ បាន​ចុះ​ឃាត់ខ្លួន​អ្នក​ធ្វើ​អាជីវកម្ម​ផលិត​ស្រា​ មាន​ចំនួន​២​នាក់​ នៅ​ស្រែ​ថ្មី​ ឃុំ​ឃ្សឹ​ម​ ស្រុក​ស្នួល​ និង​បាន​ឃាត់ខ្លួន​អ្នក​ផលិត​ស្រា​ម្នាក់​ទៀត​ នៅ​ភូមិ​ត្រពាំង​លាក់​ ឃុំ​ស្នួល​ ស្រុក​ស្នួល​ មក​កាន់​អធិការដ្ឋាន​ដើម្បី​សាកសួរ​។​

​ជាមួយ​និង​បាតុភាព​ដែល​ផ្ទុះ​ចេញ​ដោយសារ​ការ​ពុល​ដូច​ជា​និង​ពុល​សាច់​ឆ្កែ​ និង​ពុល​ ស្រា​និង​បាន​បង្ក​ឲ្យ​មាន​អ្នក​ភូមិ​ជា​ច្រើន​នាក់​បាន​ស្លាប់​ និង​ចំនួន​ជា​ច្រើន​នាក់​ទៀត​ បាន​រង​ គ្រោះ​ដោយ​ការ​ពុល​បាន​ ធ្វើ​ឲ្យ​អ្នកស្រុក​ នៅ​ស្រុក​ស្នួល​ កំពុង​តែ​មាន​ភាពរ​ន្ឋ​ត់​តក់ស្លុត​ និង​មាន​ក្តី​បារម្ភ​ ខ្លាចរអារ​ ទៅ​និង​បាតុភាព​ដែល​ពុំ​ធ្លាប់​កើត​មាន​បែប​នេះ​ ៕​

20151209_115231

20151209_115610

...

ដោយ៖ កោះ​ទ្រុង​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print