គណៈបញ្ជាការឯកភាពខណ្ឌទួលគោកចុះបង្ក្រាបល្បែងហ្គេមបាញ់ត្រីមួយកន្លែងក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូ៣

ចែករំលែក៖

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌចុះបង្ក្រាបល្បែងហ្គេមបាញ់ត្រីមួយកន្លែងក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូ៣ ជាលិទ្ធផលឃាត់ខ្លួនមនុស្សប្រុសស្រី៦នាក់ និងដកហូតទូហ្គេមបាញ់ត្រីចំនួន២ និងម៉ូតូ២គ្រឿង បញ្ចូនទៅសាលាខណ្ឌទួលគោកផងដែរ ។

IMG_3287

ករណីបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីខាងលេីនេះ បានធ្វេីឡេីងកាលពីវេលាម៉ោង១ និង២០នាទីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្លូវលេខ112 ភូមិ4 សង្កាត់ដេប៉ូ3 ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោកបានអោយដឹងថា បន្ទាប់ពីស៊ីេបដឹងថាមានទូហ្គេមបាញ់ត្រី ទើបលោកបានដឹកនាំ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលើ ដោយដកហូតបាន ទូហ្គេមត្រី2ទូ ម៉ូតូ២គ្រឿង និងមនុស្ស6នាក់( ស្រី3នាក់) (ប្រុស3នាក់) ។

បច្ចុប្បន្នអ្នកដែលចូលទៅលេងហ្គេមបាញ់ត្រីខាងលើនេះត្រូវបានបញ្ចូនទៅសាកសួរ និងណែនាំនៅប៉ុស្តិ៍ដេប៉ូ3 រឺឯទូហ្គេមដែលបានដកហូតខាងលើត្រូវបានយកទៅរក្សាទុកនៅសាលាខណ្ឌទួលគោក ៕

IMG_3285

IMG_3284

IMG_3286

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print