អោយម្ដាយមីងចូលស្ដីដណ្ដឹងប្រពន្ធប៉ុន្ដែខាងស្រីបានបដិសេធអន់ចិត្តចងកធ្វើអត្ដឃាតនៅលើផ្ទះ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានចងកធ្វើអត្ដឃាត បានសម្រេចនៅលើផ្ទះ ត្រូវបានគេសង្ស័យអន់ចិត្ត ខណៈឲ្យម្ដាយមីងចូលទៅស្ដីដណ្ដឹងប្រពន្ធ ប៉ុន្ដែខាងស្រីបានបដិសេធ ព្រោះគេមិនស្រលាញ់ ។

ហេតុការណ៍បុរសចងកធ្វើអត្ដឃាតនៅលើផ្ទះខាងលើ ត្រូវបានភ្ញាក់ផ្អើលឡើងកាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ នៅលើផ្ទះឪពុកមាឈ្មោះ ខេង ខន ស្ថិតក្នុងភូមិនិគមន៍ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

បុរសគិតខ្លីចងកធ្វើអត្ដឃាតត្រូវបានគេស្គាល់ឈ្មោះ ធឿន វុទ្ធី អាយុ ៣២ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុនេះ តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលមូលដ្ឋាន ។

ប្រភពខាងលើនេះបានឱ្យដឹងទៀតថា ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងពិនិត្យជាក់ស្ដែង បុរសរងគ្រោះពិតជាស្លាប់ដោយសារចងកនៅលើផ្ទះឪពុកមាពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងឃាតកម្មអ្វីទេ ហើយករណីនេះ ត្រូវបានគេសន្និដ្ឋានថា បុរសរងគ្រោះសង្ស័យអន់ចិត្ត ឬខ្មាស់គេខណៈពឹងពាក់ឱ្យម្ដាយមីងចូលស៊ើបសួរស្ដីដណ្ដឹងប្រពន្ធឱ្យ ប៉ុន្ដែនារីដែលខ្លួនលួចស្រលាញ់ជាយូរហើយនោះ បដិសេធមិនស្រលាញ់បុរសរងគ្រោះ ហើយបានប្រគល់សាកសពឱ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។

IMG-20151209-WA0000

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print