ស្ថានទូត​អា​មេ​រិ​ក​នៅ​ទួ​រ​គី​បិទទ្វារ​ បណ្ដោះអាសន្ន​ខ្លាច​មានការ​វាយប្រហារ​ភេរវកម្ម

ចែករំលែក៖

​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ទីក្រុង​ អិ​ស្ដា​ន​បូល​ ប្រទេស​ទួ​រ​គី​ បាន​បិទទ្វារ​ជា​ បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​៩​ ខែធ្នូ​ ដោយ​ ខា្ល​ច​មានការ​វាយប្រហារ​ភេរវកម្ម​។​

Turkey Attack

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​ រិ​ក​លោក​ John​ Kerby​ បានឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៩​ ខែធ្នូ​ ស្ថានទូត​អា​មេ​រិ​ក​នៅ​ ទីក្រុង​អិ​ស្ដា​ន​បូល​ ប្រទេស​ទួ​រ​គី​ បាន​បិទ​ ទ្វារ​ជា​បណ្ដោះអាសន្ន​ដោយ​ខ្លាច​មានការ​ វាយប្រហារ​ភេរវកម្ម​កើតឡើង​ ។​

​លោក​ Kirby​ បាន​បដិសេធ​បក​ ស្រាយ​ពី​បញ្ហា​ខាងលើ​កាលពី​ថ្ងៃ​សៅរ៍​ កន្លង​មក​ថា​ ស្ថានទូត​អា​មេ​រិ​ក​ត្រូវ​ ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​វា​យ្រ​ ប​ហារ​ភេរវកម្ម​ជា​ច្រើន​លើក​មក​ហើយពី​ក្រុម​ភេរវ​ករ​ ។​ ក្រុម​សន្ដិសុខ​ទួ​រ​គី​ក៏​ បាន​ស្នើ​ដល់​ពលរដ្ឋ​កុំ​ឱ្យទៅ​កាន់​ស្ថានទូត​អា​មេ​រិ​ក​ខ្លាច​រង​ការ​វាយប្រហារ​ ។​

​ទីក្រុង​អិ​ស្ដា​បូល​ជាទី​ក្រុង​ធំ​បំផុត​ របស់​ទួ​រ​គី​ហើយ​នៅ​ដើមខែ​ធ្នូ​នេះ​ក៏​បាន​ រង​ការ​វាយប្រហារ​សម្លាប់​មនុស្ស​ម្នាក់​ផង​ដែរ​ ។​

​ស្ថានទូត​អា​មេ​រិ​ក​ដែល​មាននៅ​ជុំវិញ​ ពិភពលោក​ពិសេស​គឺ​ប្រទេស​តំបន់​មជ្ឈិម​ បូព៌ា​បាន​បង្កើត​ការ​យាមល្បាត​យ៉ាង​តឹងតែង​ដោយ​ខ្លាច​មានការ​វាយប្រហារ​ ភេរវកម្ម​កើតឡើង​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print