លិខិត​មិត្ត​អ្នក​អាន​៖​ តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ចុះ​ក្រោម​៤០​ដុល្លារ​ក្នុង​១​ធុង​

ចែករំលែក៖

​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ញយ​ដង​រួច​មក​ហើយ​អំពី​បញ្ហា​តម្លៃ​ប្រេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មិន​សម​ស្រប​ទៅ​នឹង​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ ។​ វេលា​នេះ​តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​មក​នៅ​ក្រោម​៤០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​ ប៉ុន្តែ​នៅ​កម្ពុជា​ តម្លៃ​ប្រេង​មិន​ទាន់​ធ្លាក់​ចុះ​នៅឡើយ​ ។​

1421346724

​ក្នុង​នាម​ប្រជាពលរដ្ឋ​ម្នាក់​ ក្រៅពី​ការ​ប្រើប្រាស់​ប្រេង​សម្រាប់​យានជំនិះ​ ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវការ​ប្រេង​សម្រាប់​បូមទឹក​ដាក់​ស្រែ​ ។​ ក្នុង​នាម​ប្រជាពលរដ្ឋ​មាន​ច​ម្ង​ល់​អំពី​បញ្ហា​តម្លៃ​ប្រេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មិន​ស្រប​ទៅ​តាម​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ គ្រា​ដែល​គេ​ដឹង​ថា​ កម្ពុជា​ក៏​បាន​នាំ​ប្រេង​ពី​ប្រភព​នៃ​ទីផ្សារ​អន្តរជាតិ​នោះ​ដែរ​ ។​ ចុះ​ហេតុ​អ្វី​បានជា​គេ​មិន​អាច​បញ្ចុះតម្លៃ​ប្រេង​បាន​ឲ្យ​ស្រប​ទៅ​តាម​ទីផ្សារ​អន្តរជាតិ​យ៉ាង​ដូច្នេះ​?​ ឬ​មួយ​ក៏​អ្វីៗ​ស្ថិត​នៅ​លើ​ការ​សម្រេច​របស់​ឈ្មួញ​ ។​

​ប្រជាពលរដ្ឋ​កម្ពុជា​ពិតជា​ខ្ន​ក់​ចិត្ត​អំពី​បញ្ហា​នេះ​ ព្រោះថា​ រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួងពាណិជ្ជកម្ម​ ហាក់ដូចជា​មិន​អាច​តម្រែតម្រង់​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ឲ្យ​ដើរទៅ​តាម​ផ្លូវ​មួយ​ស្របច្បាប់​នោះ​ឡើយ​ ។​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ គេ​កត់សម្គាល់​ឃើញ​ថា​ តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បន្ត​ធ្លាក់​ចុះ​ ក្នុង​ពេល​ដែល​តម្លៃ​ប្រេង​ នៅ​ប្រទេស​កម្ពុជា​នឹង​ថ្កល់​មួយ​កន្លែង​ ។​ នេះ​ជា​បញ្ហា​មួយ​ដែល​ប្រជាពលរដ្ឋ​ឆ្ងល់​ ហើយ​គួរតែ​ក្រសួងពាណិជ្ជកម្ម​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ដឹងផង​ ។​

​ការ​ដែល​ក្រុមហ៊ុន​ប្រេង​មិន​អាច​បញ្ចុះតម្លៃ​បាន​ វា​ហាក់ដូចជា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ទំនុកចិត្ត​លើ​ចំណាត់ការ​របស់​ក្រសួងពាណិជ្ជកម្ម​ ។​ ក្រសួងពាណិជ្ជកម្ម​ដែល​បាន​កោះ​អញ្ជើញ​ក្រុមហ៊ុន​ប្រេង​ឲ្យ​មក​ជជែក​ពិភាក្សា​គ្នា​អំពី​បញ្ហា​តម្លៃ​ប្រេង​ ឃើញ​ថា​ មិន​ទទួល​បាន​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​នៅឡើយ​ ។​ ជាក់ស្តែង​ពេល​នេះ​ ពេល​ដែល​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​កំពុង​ធ្លាក់​ចុះ​ តម្លៃ​ប្រេង​នៅ​កម្ពុជា​មិន​ធ្លាក់​ទេ​ ៕​

...

ដោយ៖ ប្រជាពលរដ្ឋ​ម្នាក់​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print