តុលាការ​ បន្ត​សវនាការ​រឿង​លោក​ ឡាយ​ វណ្ណៈ​

ចែករំលែក៖

ភ្នំពេញ​៖សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​២៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ នេះ​ បន្ត​សវនាការ​រឿង​ក្តី​លោក​ ឡាយ​ វណ្ណៈ​ អតីត​អភិបាល​ខេត្ត​តាកែវ​ និង​ បក្ខពួក​ ករណី​សម្លាប់​ស្រី​កំណាន់​ នាង​ ចេវ​ សុវឌ្ឍនា​ ។

សូម​បញ្ជាក់​ថា​ ក្នុង​សវនាការ​ កន្លងមក​ ជនជាប់ចោទ​​ ឡាយ​ វណ្ណៈ​ បដិសេធ​ថា​ ពុំ​បាន​សម្លាប់​ស្រី​កំណាន់​ នាង​ ចេវ​ សុវឌ្ឍនា​ ទេ​ ដោយ​សុំ​ឱ្យ​តុលាការ​រក​យុត្តិធម៌​ ។

ជា​ការ​កត់សម្គាល់​ ជនជាប់ចោទ​ ឡាយ​ វណ្ណៈ​ ហ៊ាន​ស្បថ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​ជំនុំជម្រះថា”បើខ្ញុំបានសម្លាប់សង្សារមែន សូមឱ្យវត្ថុស័ក្តិសិទ្ធិ​បរាមុខខ្ញុំ​ ឲ្យខ្ញុំ និងប្រពន្ធកូនស្លាប់តៃហោង​ និង​ ធ្លាក់នរក៩ជាន់ អត់ចាប់ជាតិទៅចុះ”។

សូម​បញ្ជាក់​ថា​ លោក​ ឡាយ​ វណ្ណៈ​ ,​ លោក​ ឡាយ​ ណារិទ្ធ​ អតីត​ស្នងការ​រង​នគរបាល​ខេត្ត​តាកែវ​ ត្រូវ​ជា​បងប្រុស​បង្កើត​លោក​ឡាយ​ វណ្ណៈ​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

បទ​ឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ១៥ឆ្នាំ។

ដោយ​ឡែក​ឈ្មោះ ម៉េន សាម៉ៃ អាយុ៣៦ឆ្នាំ និង ឈ្មោះ ជឹម វុធ​ អាយុ៤១ឆ្នាំ ជាប់ចោទពីបទលាក់បំបាំងតម្រុយ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។

បទល្មើស​នេះ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១ឆ្នាំ​ទៅ​៣ឆ្នាំ​ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print