អ្នកបញ្ជាចង្កូតរថយន្តស្រវឹង រេបុកក្បាលនាគពុះចែកទ្រូងផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តម៉ាកកូរ៉ូឡាមួយគ្រឿងសង្ស័យម្ចាស់ស្រវឹងបេីកក្នុងល្បឿនលឿនជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាតផ្ទុះពោងសុវត្តិភាព។
​    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២៧ខែកុម្ភះឆ្នាំ២០១៩​ នៅចំណុចស្តុបកងរាជអាវុធហត្ថ​  តាមបណ្តោយផ្លូវលេខ២៨៩​ ស្ថិតក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក។
​   តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថាមុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកកូរ៉ូឡា​ ពណ៍សពាក់ស្លាកលេខភ្នំពេញ2E 2255 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៨៩​ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនសង្ស័យស្រវឹងបេីកជ្រុលទីបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលអោយរថយន្តផ្ទុះពោងគៀបជាប់និងក្បាលនាគទៅមុខលែងរួចសំណាងមិនរបួសដល់មនុស្ស។
​ក្រោយពលកេីតហេតុម្ចាស់រថយន្តបានគេចខ្លួនបាត់បន្សល់រថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីរងចាំដោះស្រាយតាមច្បាប់៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print