ភ្នំពេញ៖ នៅម៉ោង០៦និង២០នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ មានប្រជាពលរដ្ឋ មកពីស្រុកភ្នំស្រួច និង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានជួបជុំគ្នានៅចំណុចមុខមហោស្របចេនឡា ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ប្រហែល១០០នាក់ ហើយ នៅម៉ោង០៦និង៣០ នាទីថ្ងៃដដែល ពួកគាត់បន្តដំណើរទៅសួនCDCវត្តភ្នំក្នុងគោលបំណងចូលរួមប្រារព្ធពិធីសិទិ្ធមនុស្សអន្តរជាតិ ដោយមានការយកចិត្តទុកដាក់ពីសមត្ថកិច្ច អាជ្ញាធរ លើសន្តិសុខ នឹងសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ផងដែរ ៕
...
ដោយ៖ សុខ ខេមរា