ទុស្សេរឆេះ ម៉ាស៊ីុនកំដៅ ថ្នាំពេទ្យរបស់សហគ្រាស PPM ផ្អើលទាំងកណ្តាលអាធ្រាត

ចែករំលែក៖

ភ្នំពេញ៖ ឆ្លងចរន្តអគ្គីសនីឆេះម៉ាស៊ីុនសំរាប់កំដៅថ្នាំ របស់សហគ្រាសផលិតឳសថ PPM បានបង្ករអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងក្រុមពន្លត់អគ្គីភ័យ មកជួយអន្តរាគមន៍ទាំងកណ្តាលយប់ ។

ហេតុការណ៍​នេះបានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូល ថ្ងៃទី ១០​ខែ ធ្នូ ឆ្នាំ២០១៥នៅ ក្បែររង្វង់មូលចោមចៅ ស្ថិតក្នុងភូមិ ព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ប្រភពព័ត៌មាន​ពីបុរសជាសន្តិសុខ បានអោយដឹងថា នៅមុនពេលកើតហេតុរួបគាត់ដើរល្បាតនៅក្នុងមូលដ្ឋាន ។ ខណះនោះស្រាប់តែមានធំក្លិនឈ្ងៀម និងមានផ្សែងហុយចេញពីខាងក្រោយសហគ្រាស ហើយរួបគាត់ក៏បានដើរទៅមើលក៏ឃើញ ផ្សែងនោះ ឆេះហុយចេញពីបន្ទប់ដាក់ម៉ាស៊ីុន សំរាប់កំដៅ ថ្នាំពេទ្យ២៤ម៉ោង ។ ភ្លាមនោះគាត់ក៏បានស្រែកឆោរឡោឡើងបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកនៅខាងក្នុងនិងនាំគ្នារត់យកបំពង់ពន្លត់អគ្គីភ័យមកបាញ់ អស់១០បំពង់ និងបាញ់ទឹកខ្លះទើប រលត់ទៅវិញ ប៉ុន្តែដោយមិនទាន់អស់ចិត្តទើប ម្ចាស់សហគ្រាស សំុជំនួយពីរថយន្តក្រុមពន្លត់អគ្គីភ័យ មកពិនិត្យមើលក្រែងនៅសេសសល់ទៀត ។

ទាក់ទិននិងករណីគ្រោះអក្គីភ័យខាងលើនេះ មិនមាននរណាម្នាក់រងរបួសអ្វីឡើយ​ គ្រាន់តែរងការខូចខាតបន្តិចបន្ទួចតែប៉ុណ្ណោះ ៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print